Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


កិច្ចពិភាក្សាអំពីការរៀបចំសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលមេកានិច រថយន្ត និងការជួសជុលយានយន្ត

 ច័ន្ទ, 20 មីនា 2017 12:18  |    Written by MLVT  |  3543 times  |   Print  |   Email
កិច្ចពិភាក្សាអំពីការរៀបចំសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលមេកានិច រថយន្ត និងការជួសជុលយានយន្ត

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញាត្តឲ្យឯកឧត្តម Koichiro KAKEE ឧបការីរបស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរ ជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលមេកានិច រថយន្ត និងការជួសជុលយានយន្ត។ នាឱកាសនោះភាគីជប៉ុនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនា ពេលបច្ចុប្បន្ន ដែលមានសម្តេចតេជោជាប្រមុខ ជាពិសេស វឌ្ឍនភាពដែលកម្ពុជាខិតខំសម្រេចបាននូវការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងសន្យានឹងបន្តភាពជាដៃគូរយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការទំនាក់ទំនងនឹងគ្នាយ៉ាងល្អប្រសើរកាលពីយូរមកហើយលើគ្រប់វិស័យ។ ទន្ទឹងនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងនូវការអរគុណចំពោះរាជ រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរនិងជួយជ្រោមជ្រែងកម្ពុជា លើគ្រប់វិស័យក្នុងនោះមានវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ឯកឧត្តមបណ្ឌិត បន្តទៀតថាបច្ចុប្បន្ន សិក្ខាកាមដែលកំពុងទទួលបានការបណ្តុះ បណ្តាលបច្ចេកទេសយានយន្តជាជំនួយរបស់ជប៉ុនមានជាង៣ពាន់នាក់ ហើយក្នុងថ្ងៃខាងមុខឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី ចង់បង្កើនសិក្ខាកាមលើវិស័យនេះ ឲ្យបានរាប់ម៉ឺន នាក់ បន្ថែមទៀត។ ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម Koichiro KAKEE ឧបការី របស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ បានសន្យាទទួលសិក្ខាកាមកម្ពុជាឲ្យទៅទទួលការបណ្តុះ បណ្តាលលើវិស័យយានយន្តកំរិតខ្ពស់នៅប្រទេសជប៉ុន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានស្នើសុំ ឲ្យភាគីជប៉ុនបន្តជួយបណ្តុះបណ្តាល សិស្សនិស្សិត កម្ពុជាអំពីបច្ចេកទេសជួសជុលរថយន្តឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មើលឃើញថាសហគ្រាសជប៉ុននៅកម្ពុជា មានការគោរពលក្ខខណ្ឌការងារបានល្អប្រសើរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីស្នើរដល់ភាគីជប៉ុន បន្តជម្រុញនិងផ្តល់ឱកាសដល់អ្នកវិនិយោគជប៉ុនឲ្យមកបន្តវិនិយោគ នៅកម្ពុជា និងរក្សាឥរិយាបថនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ បើតាម ឯកឧត្តម Koichiro KAKEE ឧបការីរបស់អនុរដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ជប៉ុន គ្រោងនិងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលឆាប់ៗនេះ ហើយក៏និងសុំឲ្យមានជំនួបជាមួយឯកឧត្តមបណ្ឌិត អុិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.