Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ជំនួបពិភាក្សាការងារជាមួយលោកជំទាវ Paula Albertson មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិស័យការងារ នៃការិយាល័យវិស័យការងារអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក

 សុក្រ, 03 មីនា 2017 17:45  |    Written by MLVT  |  3920 times  |   Print  |   Email
ជំនួបពិភាក្សាការងារជាមួយលោកជំទាវ Paula Albertson មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិស័យការងារ នៃការិយាល័យវិស័យការងារអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក

 

នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោកជំទាវ Paula Albertson មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិស័យការងារ នៃការិយាល័យវិស័យការងារអន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនេះភាគីសហរដ្ឋអាមេរិក បានសំដែងនូវការពេញចិត្តជាខ្លាំងនូវភាពរីកចំរើនរបស់កម្ពុជាដែលក្នុងនោះ ក៏ជាចំណែកមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើការរួមគ្នាអនុវត្តនូវគោល នយោបាយពាណិជ្ជកម្មផ្សាភ្ជាប់នឹងបទដ្ឋានការងារ។ លោកជំទាវ Paula Albertson ដែលមានបទពិសោធន៍ការងារលើកិច្ចការវិស័យការងារអន្តរជាតិ ជាង២០ឆ្នាំ ក៏បានសំដែងនូវការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់ភ្ជាប់នូវសុឆន្ទៈ ក្នុងការបន្តកិច្ច សហប្រតិបត្តិការ ល្អជាមួយសហរដ្ឋអាមេរិកតាមរយៈការអនុវត្តនូវគោលនយោបាយពាណិជ្ជ កម្មផ្សាភ្ជាប់ នឹងបទដ្ឋានការងារ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានកោតសសើរដល់ក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំធ្វើកិច្ចការជាច្រើនក្នុងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ ការងារ សេរីភាពអង្គការវិជ្ជាជីវៈ ទំនាក់ទំនងវិជ្ជាជីវៈ និងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករ និយោជិត។ ភាគីទាំងពីការបានពិភាក្សា និងចែករំលែកនូវការយល់ដឹងបន្ថែមទៀត ដូចជាទទួលយកនូវអនុ សាសន៍ ទៅលើបញ្ហាមួយចំនួនដែលភាគីសហរដ្ឋអាមេរិកមិនទាន់យល់ច្បាស់ ឬទទួលព័ត៌មាន មិនទាន់គ្រប់ជ្រុងជ្រោយលើ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីសហជីព សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារ។ ក្រោយពីទទួល បាននូវការពន្យល់ពីឯកឧត្តមរដ្ឋមន្រ្តី ភាគីសហរដ្ឋអាមេរិកបានសំដែងនូវការគ្រាំទ្រចំពោះ អ្វីដែលក្រសួងកំពុងខិតខំដំណើរការ ព្រមទាំងលើកទឹកចិត្តក្នុងខិតខំបន្តអនុវត្តថែមទៀត និងជូនពរឱ្យសម្រេចបានជោគជ័យក្នុងការងារ។ ជាមួយគ្នានេះផងដែរភាគីសហរដ្ឋអាមេរិកនឹង ពាំនាំនូវព័ត៌មានពិតទាំងនេះ ទៅចែករំលែកជាមួយភាគីពាក់ព័ន្ធនានា នៅសហរដ្ឋអាមេរិក អោយយល់ច្បាស់ថែមទៀត។ ភាគីអាមេរិក ក៏ទទួលយកនូវសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តនូវការគាំទ្រ និងផ្តល់នូវភាពអនុគ្រោះផ្នែកពាណិជ្ជកម្មបន្ថែម ទៀតដល់កម្ពុជា។ ភាគីទាំងពីរសង្ឍឹមថាតាមរយៈភាពអនុគ្រោះពាណិជ្ជកម្មដែលសហរដ្ឋ អាមេរិកផ្តល់ឱ្យកម្ពុជាកាលពីថ្មីៗកន្លងទៅលើមុខទំនិញសម្ភារៈធ្វើដំណើរ នឹងធ្វើឱ្យការវិនិយោ ទុន លើវិស័យនេះនឹងកើនឡើង ហើយនឹងបង្កើតការងារជាច្រើនទៀត ជូនដល់បងប្អូនកម្មករ និយោជិត ដែលភាពរីកចំរើននេះ នឹងចាប់ផ្តើមវិវត្តន៍រីកចំរើនដូចវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងដែរ ដែលវិស័យនេះពីដំបូងចាប់ផ្តើមពីរោងចក្រជាង១០ កើនឡើងដល់ ជាងរាប់ពាន់ ហើយកម្មករនិយោជិតពីជាងបីមឺននាក់ កើនដល់ជាង៧០មីននាក់។ ជាមួយនេះ ផងដែរ សហរដ្ឋអាមេរិកសង្ឍឹមថាវិស័យផ្សេងទៀត នឹងទទួលបាននូវការរីកចំរើនកាន់ ច្រើនថែមទៀត។



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.