Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស

 ព្រហស្បតិ៍, 23 កុម្ភៈ 2017 11:04  |    Written by MLVT  |  5287 times  |   Print  |   Email
ពិធីប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារកសាងកម្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តុស នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាន់វ៉េ។ កិច្ចប្រជុំនាពេលនេះ រៀបចំឡើងដើម្បីប្រកាសសមាសភាព និងប្រគល់ភារកិច្ចជូនសមាជិកក្រុមការងារ ដើម្បីប្រមូល និងចងក្រងព័ត៌មានជាតិស្តីពីសារធាតុអាសបេស្តូសនៅកម្ពុជារបស់ក្រសួង ស្ថាប័នតាមវិស័យរួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងឋាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា និងមានសមាជិកមកពីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការជាតិ និងសង្គមសុីវិល ដែលចូលរួមតាមការស្ម័គ្រចិត្ត និងមានតួនាទីជាទីប្រឹក្សា និងជួយទ្រទ្រង់ ដូចជា អង្គការពលកម្មអន្តរជាតិILO, អង្គការសុខភាពពិភពលោកWHO, អង្គការអូស្ត្រាលីសម្រាប់សុខភាព អប់រំ និងអភិវឌ្ឍក្រៅប្រទេសAPHEDA។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងសហជីព ដែលបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតឱ្យមានក្រុមការងារនេះឡើង ដើម្បីរៀបចំចងក្រងកម្រងព័ត៌មាន ផែនការជាតិ និងកម្មវិធីជាតិ សម្រាប់ជាឧបករណ៍ ឬមធ្យោបាយដែលអាចប្រើជាផលប្រយោជន៍ដ៏មានប្រសិទ្ធភាព និងស័ក្តសិទ្ធិ សម្រាប់ពង្រីកចក្ខុវិស័យស្តីពីការបង្ការទប់ស្កាត់ហានិភ័យនានាដែលបណ្តាលមកពីសារធាតុអាសបេស្តុស និងជាឧត្តមប្រយោជន៍ដល់ការលើកកម្ពស់សុខភាព សុវត្ថិភាពការងារដល់កម្មករនិយោជិត និងប្រជាជនទូទៅ។ សូមបញ្ជាក់ជូនថា ឧបករណ៍ និងសម្ភារៈ ដែលមានផ្ទុកសារធាតុអាសបេស្តុស រួមមាន៖ ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ឺប្រូស៊ីម៉ង់ត៍ ពិដានម្នាងសិលា ស្បែកហ្រាំងយានយន្ត ស្បែកអំប្រ៊ីយ៉ា រ៉ងម៉ាស៊ីន អុីសូឡង់ដែលការពារកំដៅ ការពារធាតុត្រជាក់ ទប់សម្លេង គ្រឿងម៉ាស៊ីន និងបំពង់ជ័រ។ល។ សារធាតុទាំងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដែលទាមទារអោយមានការស្រាវជ្រាវ និងចងក្រងព័តមានទាក់ទងនឹងការប្រើប្រាស់សារធាតុនេះឱ្យបានជាក់លាក់ ដើម្បីបង្ការ ទប់ស្កាត់ កុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងប្រើប្រាស់សារធាតុនេះអោយបានត្រឹមត្រូវប្រកបដោយសុវត្តិភាព។



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.