Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គ្រោងជួយបន្តកសាងអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ក្នុងខេត្តតាកែវ

 ច័ន្ទ, 19 ធ្នូ 2016 12:04  |    Written by MLVT  |  3602 times  |   Print  |   Email
រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គ្រោងជួយបន្តកសាងអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ក្នុងខេត្តតាកែវ

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គ្រោងជួយបន្តកសាងអភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ក្នុងខេត្តតាកែវ គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន តាកែវ ដើម្បីបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ចំនួន៣ ដល់និស្សិតកម្ពុជា ពិសេសលើជំនាញសហគ្រិនភាព។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ណាវិន ស្រីវ៉ាតាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នាទីស្ដីការក្រសួងការងារ។ ឯកឧត្តម ពេជ សោភ័ន បានឲ្យដឹងថា «ជំនាញសំខាន់ៗទាំង៣ ដែលឥណ្ឌាមានបំណងចង់ជួយជ្រោមជ្រែងដល់កម្ពុជានោះ រួមមាន៖

ទី១.ជំនាញអក្សរសាស្រ្តអង់គ្លេស,

ទី២.ជំនាញសហគ្រិនភាព ដើម្បីបណ្ដុះបណ្ដាលយុវជន និងនិស្សិតកម្ពុជា ឲ្យចេះចាប់យកឱកាសបង្កើតអាជីវកម្ម មុខរបររកស៊ី

ទី៣.ជំនាញការងារមួយចំនួន ដែលទីផ្សារការងារបច្ចុប្បន្ន កំពុងត្រូវការជាចាំបាច់ ដូចជាជំនាញកុំព្យូទ័រ ព័ត៌មានវិទ្យាជាដើម»។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា គម្រោងអភិវឌ្ឍន៍ជំនាញក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ខេត្តតាកែវនេះ ភាគីកម្ពុជាបានចូលរួមផ្ដល់នូវអគារសិក្សា គ្រូបណ្ដុះបណ្ដាល និងមន្រ្តីជំនាញមួយចំនួន សម្រាប់ធ្វើការជាមួយភាគីឥណ្ឌា ហើយក្រៅពីនេះ ជាបន្ទុករបស់ភាគីឥណ្ឌា ដែលសុទ្ធតែជំនួយឥតសំណងទាំងអស់ ប៉ុន្តែការងារទាំងនេះ ស្ថិតក្នុងកិច្ចពិភាក្សារួមគ្នានៅឡើយរវាងភាគីកម្ពុជា និងភាគីឥណ្ឌា។ ឯកឧត្តមបន្តថា ការងារទាំងនេះ សុទ្ធតែជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅអភិវឌ្ឍន៍ប្រទេស ឲ្យទទួលបានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ក្រៅពីជំនួយលើគម្រោងខាងលើ រដ្ឋាភិបាលឥណ្ឌាបានជួយឧបត្ថម្ភសម្ភារៈមួយចំនួន ដល់វិទ្យាស្ថានសហគ្រិនភាពកម្ពុជា-ឥណ្ឌា ក្នុងរាជធានីភ្នំពេញ និងបានផ្ដល់កុំព្យូទ័រមួយចំនួន ដល់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ ដែលនឹងត្រូវបើកសម្ពោធក្នុងពេលខាងមុខ ហើយវិទ្យាស្ថានទាំងពីរនេះ ត្រូវបាន ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា មានទាំងនិស្សិតឥណ្ឌូណេស៊ី និងហ្វីលីពីន មកសិក្សាជាមួយនិស្សិតកម្ពុជា ទៀតផង។

     សូមជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ខេត្តតាកែវ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ហើយបច្ចុប្បន្ន មាននិស្សិតមកពីទូទាំងខេត្តតាកែវ និងមកពីខេត្តជុំវិញ ចូលសិក្សាមានចំនួនសរុប ៦០០នាក់។ ដោយឡែក ក្រៅពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ខេត្តតាកែវខាងលើ កម្ពុជាមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន ៤ភូមិភាគទៀត គឺមានភូមិភាគបាត់ដំបង ភូមិភាគសៀមរាប ភូមិភាគកំពត និងភូមិភាគស្វាយរៀង៕



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.