Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ពិធីផ្តល់ប័ណ្ណសរសើរដល់ សហគ្រាស គ្រឹះស្ថាន មានស្នារដៃល្អ ក្នុងការងារប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ សម្រាប់ ឆ្នាំ២០១៦

 ព្រហស្បតិ៍, 15 ធ្នូ 2016 17:57  |    Written by MLVT  |  2967 times  |   Print  |   Email
ពិធីផ្តល់ប័ណ្ណសរសើរដល់ សហគ្រាស គ្រឹះស្ថាន មានស្នារដៃល្អ ក្នុងការងារប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ សម្រាប់ ឆ្នាំ២០១៦

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់ សហគ្រាស គ្រឹះស្ថាន មានស្នារដៃល្អ ក្នុងការងារប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការ សម្រាប់ ឆ្នាំ២០១៦ ដែល រៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ និងគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងមានការឧបត្ថម្ភពីអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគម្រោងកម្មវិធីអេដស៍នៅកន្លែងធ្វើការ ILO/AIDS។ នេះជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបង្កាទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន។ លើសពីនេះទៀតក៏បាន បង្ហាញយ៉ាងច្បាស់នូវលទ្ធផល ដែលប្រសូត្រចេញពីកិច្ចសហការដ៏ជិតស្និទ្ធរវាង ផ្នែកឯកជន ជាមួយរាជរដ្ឋាភិបាល និងដៃគូអង្គការជាតិ អន្តរជាតិក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ សំដៅធ្វើឱ្យមានភាពសុខដុមរមនាវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ។ ចំពោះការចូលរួមសកម្មភាព ប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ភារកិច្ចឱ្យក្រុមអធិការកិច្ច ការងារចុះធ្វើការត្រួតពិនិត្យ បូកផ្សំ និងការជួយផ្សព្វផ្សាយការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នេះដល់និយោជក និងកម្មករនិយោជិត ផ្នែកនេះឱ្យបានឆាប់ជ្រួតជ្រាប និងទទួលអនុវត្តតាមគោលនយោបាយឈ្នះ-ឈ្នះ-ឈ្នះ។ រាជរដ្ឋាភិបាលកម្ពុជា រួមនឹងថ្នាក់ដឹកនាំកំពូលៗកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ជាពិសេសដល់ការប្រយុទ្ធនឹងជំងឺ អេដស៍ ការលុបបំបាត់ការរើសអើង និងការថែរក្សាអ្នកផ្ទុកមេរោគអេដស៍ ដោយបានចុះអប់រំ សាកសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ជូនគ្រួសារក្រីក្រ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍នៅតាមខេត្តមួយចំនួន និងសុំឱ្យប្រជាជនទាំងអស់មិនត្រូវមានការរើសអើងដល់ពួកគាត់។ តាមរយៈសកម្មភាពដ៏ច្រើនលើសលប់ និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លានេះទើប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់គោរម្យងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃ ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និង ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ក្នុងរយៈកាល ២៥ឆ្នាំ កន្លងទៅនេះ យើងបានចលនាធនធានប្រមាណ៧០០លានដុល្លារ ដើម្បីឆ្លើយតបនឹងការរាលដាលនៃមេរោគអេដស៍។ សមិទ្ធផលនៃយុទ្ធនាការរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាកន្លងមក បានសង្គ្រោះមនុស្សរាប់សែននាក់ ឱ្យចាកផុតពីការឆ្លងមេរោគអេដស៍ និងបានពន្យាឱ្យជីវិតប្រជាពលរដ្ឋដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយជីវិតគ្រួសារដែលទទួលរងនូវផលប៉ះពាល់នៃមេរោគអេដស៍ ឱ្យពួកគាត់មានសេចក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូ ស្មើមុខស្មើមាត់ដូចជាប្រជាជនកម្ពុជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។



ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.