ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជាអធិបតីបេីកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក។ សិក្ខាសាលានេះរៀបចំធ្វេីឡេីងក្នុងគោលបំណងផ្សព្វផ្សាយ និងពន្យល់បន្ថែមអំពីដំណេីរការ និងតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព និងសមាគមនិយោជកដែលត្រូវអនុវត្តតាមបទបញ្ញត្តិនៃច្បាប់ស្តីពីសហជីព ៕