Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយអភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន

 សុក្រ, 27 ធ្នូ 2024 15:20  |    Written by MLVT  |  531 times  |   Print  |   Email
  • Image Gallery
ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយអភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។ 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃខេត្តមីយ៉ាគិ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាពិសេសក្នុងគោលបំណងចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់របស់រដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពោលគឺរដ្ឋាភិបាលជប៉ុនបានជួយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព និងសក្តានុពល ក៏ដូចជាការផ្តល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទៅធ្វើការនៅក្នុងប្រទេសជប៉ុនថែមទៀត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ ដើម្បីបង្កើនចំនួនកម្មសិក្សាការីកម្ពុជាស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសជប៉ុនដែលត្រូវការកម្លាំងបំពេញការងារ។ 

ជាការឆ្លើយតប ឯកឧត្តម MURAI Yoshihiro បានជម្រាបជូនថា នៅក្នុងខេត្តមីយ៉ាហ្គិ មានតម្រូវការកម្លាំងពលកម្មជាច្រើន ដូចនេះកម្ពុជាមានកម្លាំងយុវជនមានសក្តានុពលដែលអាចបំពេញតម្រូវការនេះបាន។ ដូចនេះដែរ ឯកឧត្តមបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌនិងតម្រូវការនៃកម្លាំងពលកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្នើក្នុងការបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការសិក្សាភាសាជប៉ុននៅក្នុងវិទ្យាស្ថាន TVET របស់កម្ពុជាផងដែរ។ 

ចំពោះសំណើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការឯកភាពក្នុងការរៀបចំ និងសហការជាមួយ រដ្ឋបាលខេត្តមីយ៉ាហ្គិ៕  

#MLVT #HENGSour

Click to enlarge image IMG_20241227_151951_720.jpg
Click to enlarge image IMG_20241227_151954_424.jpg
Click to enlarge image IMG_20241227_151959_012.jpg
Click to enlarge image IMG_20241227_152001_602.jpg
Click to enlarge image IMG_20241227_152003_894.jpg
Click to enlarge image IMG_20241227_152016_646.jpg
Click to enlarge image IMG_20241227_152018_592.jpg
View the embedded image gallery online at:
https://uat-primary.mlvt.gov.kh/index.php/labour-market-information/4-%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%95%E1%9F%92%E1%9E%9F%E1%9F%81%E1%9E%84%E1%9F%97/2976.html#sigProIde80470c94e

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.