Print this page

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជូនពរបុណ្យចម្រើនព្រះជន្មអធិរាជជប៉ុន

 ព្រហស្បតិ៍, 15 កុម្ភៈ 2024 11:44  |    Written by MLVT  |  692 times

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជជប៉ុន Naruhito គម្រប់៦៤ព្រះវស្សា ដែលពិធីនេះធ្វើឡើងនៅឯស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ 

 

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន UENO Atsushi បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយសដែលសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនួញជាដើម។

 

ក្រោយទំនាក់ទំនង៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

 

#MLVT #HENGSour