Print this page

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

 ច័ន្ទ, 16 តុលា 2023 08:48  |    Written by MLVT  |  1325 times

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ ក្រោយត្រលប់មកពីឈប់សម្រាកក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។ 

 

នាឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ណែនាំដល់អង្គភាពនីមួយៗនៃក្រសួងនូវកិច្ចការដែលចាំបាច់ត្រូវបំពេញឱ្យបានក្នុងសប្តាហ៍នេះ និងផែនការសកម្មភាព ដែលត្រូវដាក់គោលដៅបំពេញបន្ថែម ដើម្បីធានាដំណើរការការងារ និងការផ្តល់សេវាជូនដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋឲ្យលឿន រហ័សនិងមានប្រសិទ្ធភាពខ្ពស់៕

 

ថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣

 

#MLVT