Ministry of Labour and Vocational Training
  • ភាសាខ្មែរ ភាសាខ្មែរ
  • English (UK) English
get
  • ទំព័រដើម
  • អំពីក្រសួង
    • សេចក្ដីសង្ខេបអំពី​ ក.ប.
      • ប្រវត្តិសង្ខេបអំពី ក.ប.
      • នីតិក្រមសង្ខេប
      • កម្រងរូបភាពរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធនៃការគ្រប់គ្រង
  • គោលនយោបាយ និងផែនការ
  • របាយការណ៍ និងព្រឹត្តិបត្រ
    • របាយការណ៍ ស្ថិតិ
    • ព្រឹត្តិបត្រ
  • ឯកសារផ្លូវការ
    • ព្រះរាជក្រម
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ/សេចក្ដីសម្រេច
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីប្រកាសព័ត៌មាន
    • សេចក្ដីជូនដំណឹង/សេចក្ដីណែនាំ
    • លិខិតជូនពរ
    • អនុសញ្ញាអន្តរជាតិខាងការងារ
    • ផ្សេងៗ
  • កម្មវិធីជាតិកំណែទម្រង់
    • កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

សេវាសាធារណៈ

បណ្ណ​/សៀវភៅការងារកម្មករនិយោជិតខ្មែរ
Link
សេវាពេទ្យការងារ
Link
បញ្ជិកាគ្រឹះស្ថាន​បណ្ដុះបណ្ដាល
Link
សេវាហត្ថពលកម្មបរទេស
Link
ស្វ័យប្រកាសអធិការកិច្ចការងារ
Link
ធ្វើការងារក្រៅប្រទេស
Link
ចង់ស្វែងរកការងារ
Link
សេវាផ្សេងៗ
Link
តាមដានសំណើសុំសេវារបស់អ្នក
Link
ប្រអប់បណ្តឹងអនាមិក
Link


ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៣

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៣

 ព្រហស្បតិ៍, 07 វិច្ឆិកា 2024 15:15
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រ...
អានបន្ត...
សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្រទេសសិង្ហបុរី

សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្រទេសសិង្ហបុរី

 ព្រហស្បតិ៍, 07 វិច្ឆិកា 2024 09:48  |    Written by MLVT
សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៣ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤​ ប្រទេសសិង្ហបុរី

សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៣ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤​ ប្រទេសសិង្ហបុរី

 ព្រហស្បតិ៍, 07 វិច្ឆិកា 2024 09:32  |    Written by MLVT

សន្និសីទថ្នាក់ជាតិ ស្ដីពី សេដ្ឋកិច្ចការងារឆ្នាំ ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»

 ពុធ, 06 វិច្ឆិកា 2024 14:11  |    Written by MLVT
ទាញយកឯកសារ និងរូបភាព - សៀវភៅកម្មវិធីសន្និសីទ - ឯកសារ និងរូបភាពសកម្មភាពក្នុងសន្និសីទ - គោលនយោបាយសង្ខេប សន្និសីទថ្នាក់ជាតិ ស្ដីពី សេដ្ឋកិច្ចការងារឆ្នាំ ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ទីតាំង៖ សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា កាលបរិច្ឆេទ៖ ១១ - ១២ ធ្នូ ២០២៤ ១. សាវតារ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទសេដ្ឋកិច្ចការងារប្រចាំឆ្នាំ ដែលសន្និសីទនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជជែក ពិភាក្សាអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីធ្វើឱ្យទីផ្សារការងារកម្ពុជា កាន់តែមានភាពប្រសើរឡើង ស្របតាមបរិបទនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។ សម្រាប់ ឆ្នាំ២០២៤នេះសន្និសីទសេដ្ឋកិច្ចការងារ​នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» ដែលនឹង​មានការចូលរួមពីអ្នកជំនាញ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជនសហជីព និងអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់ ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងតំបន់ ក៏ដូចជាកម្ពុជា ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗ ដើម្បីអាចដាក់ចេញនូវជម្រើសគោលនយោបាយសម្រាប់ដោះស្រាយ និងបង្ហាញពីឱកាសដែលកំពុងកើតមាននៅក្នុងទីផ្សារការងារ ខណៈពេលដែលកម្ពុជាត្រៀមខ្លួនក្នុងការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC)។ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងជួបប្រទះទាំងបញ្ហាប្រឈម និងឱកាសដែលចាំបាច់តម្រូវឱ្យមានការប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ការពង្រឹងគោលនយោបាយមុខរបរ ឱ្យស្របគ្នាទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃសេដ្ឋកិច្ច ជាការចាំបាច់សម្រាប់ការបង្កើត និងបង្កើនឱកាសការងារ ដែលមានគុណភាព ដើម្បីជួយគាំទ្រទាំងកម្មករនិយោជិត ក៏ដូចជាអាជីវកម្មរបស់និយោជក។ ដូចគ្នានេះដែរ ការវិនិយោគបន្ថែមលើការអភិវឌ្ឍជំនាញ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងកម្លាំងពលកម្ម ដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃតម្រូវការឧស្សាហកម្ម ក៏ដូចជាភាពធន់នៃសេដ្ឋកិច្ច។ ជាពិសេស ការពង្រីកកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់យុវជន ស្រ្តី និងក្រុមជនងាយរងគ្រោះ នឹងជួយធានាថា កម្លាំងពលកម្មកម្ពុជា មានជំនាញ សមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានស្រាប់ និងសកម្មភាពសេដ្ឋកិច្ចថ្មីៗមួយចំនួនទៀត ដែលបាននិងកំពុងលេចឡើង។ បន្ថែមលើនេះ ប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ និងការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដើរតួនាទីសំខាន់ក្នុងការផ្តល់ជូនកម្មករនិយោជិត និងគ្រួសារនូវសំណាញ់សុវត្ថិភាព ធានាស្ថិរភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ។ ប្រព័ន្ធគាំពារសង្គម ដែលគ្រប់ជ្រុងជ្រោយ ទាំងផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និកម្មភាព និងប្រាក់សោធន ពិតជាមានសារសំខាន់ក្នុងការកាត់បន្ថយបញ្ហាប្រឈមនានា ដែលកម្មករនិយោជិតជួបប្រទះ ស្របពេលនៃការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ច ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ បន្ថែមលើនេះ របបសន្តិសុខសង្គម គឺជាធាតុសំខាន់មួយ នៃស្ថាប័នទីផ្សារការងារ ដែលរួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សន្តិសុខប្រាក់ចំណូល បង្កើនភាពធន់ និងលើកកម្ពស់ភាពបទបែនក្នុងទីផ្សារការងារ។ ​ ២. គោលបំណង សន្និសីទនេះមានគោលបំណងក្នុងការជម្រុញកិច្ចសហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍ការស្វែងយល់ពីបញ្ហាប្រឈម និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនៃទីផ្សារការងារ តាមរយៈកិច្ចពិភាក្សា និងការចែករំលែកចំណេះដឹង។ ក្នុងសន្និសីទនេះអ្នកចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាផ្តល់ធាតុចូលបន្ថែមដល់អ្នកតាក់តែងគោលនយោបាយ ដើម្បីដាក់ចេញនូវអន្តរាគមន៍នានាសម្រាប់ទីផ្សារការងារនៅកម្ពុជា ពង្រឹងគោលនយោបាយមុខរបរ ដែលគិតគូរបន្ថែមលើការអភិវឌ្ឍជំនាញ និងប្រព័ន្ធគាំពារសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់ការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេលដ៏ខ្លីខាងមុខ​។ គោលបំណងសំខាន់ៗទាំងនោះ ដូចខាងក្រោម៖ ១. ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងគ្នា ដើម្បីចែករំលែកនូវនិន្នាការថ្មីៗ ​ផ្តល់មតិយោបល់ ដើម្បីធ្វើឱ្យទីផ្សារការងារនៅកម្ពុជាកាន់តែប្រសើរឡើង ព្រមទាំងបង្ហាញពីផលជះពីការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួចរបស់កម្ពុជា។ ២. ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។ ៣. ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្ត ដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។ ៤. ជំរុញភាពជាដៃគូ និងនវានុវត្តន៍ ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។ ៣. របៀបវារៈ សន្និសីទ​នេះនឹងប្រព្រឹត្តទៅមួយថ្ងៃ កន្លះ ដែលមានកម្មវិធីដូចជា សុន្ទរកថាបើកកម្មវិធី កិច្ចពិភាក្សា ក៏ដូចជាបទបង្ហាញរបាយការណ៍ស្រាវជ្រាវនានា។ គ្រប់វគ្គនីមួយៗ នឹងមានការចូលរួមយ៉ាងសកម្មពីអង្គសន្និសីទទាំងមូល។ ពេលវេលា ការពិពណ៌នា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ៨:០០ – ៨:៣០ ការចុះឈ្មោះអ្នកចូលរួម ៨:៣០ – ១០:០០ ចំណាប់អារម្មណ៍ដោយ លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា (១៥នាទី) ចំណាប់អារម្មណ៍ដោយ លោក Oktavianto Pasaribu នាយករង នៃក្រុមគាំទ្របច្ចេកទេសសម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ (ILO) (១៥នាទី) សុន្ទរកថាបើកដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (៦០នាទី) ១០:០០ – ១០: ៣០ សម្រាកទទួលទានអាហារសម្រន់ ១០:៣០ – ១២:០០ វគ្គទី១៖ បម្រែបម្រួលនៃទីផ្សារការងារ និងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់កំណើនការងារប្រកបដោយបរិយាបន្ន បទបង្ហាញ (៣០នាទី)៖ ស្តីពី «បម្រែបម្រួលកម្លាំងពលកម្ម និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន» ដោយ លោកបណ្ឌិត ​ Rashesh Shrestha សេដ្ឋវិទូការងារ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) (១៥នាទី) ស្តីពី«គោលនយោបាយសេដ្ឋកិច្ចសម្រាប់កំណើនការងារប្រកបដោយបរិយាបន្ន នៅក្នុងតំបន់អាស៊ាន» ដោយ លោកបណ្ឌិត Shandre Mugan Thangavelu, ប្រធានវិទ្យាស្ថាន Jeffrey Cheah អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Sunway (១៥នាទី) កិច្ចពិភាក្សា (៦០នាទី)៖ ឯកឧត្តម គួច សុមាន​ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត Shandre Mugan Thangavelu, ប្រធានវិទ្យាស្ថាន Jeffrey Cheah អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Sunway លោកបណ្ឌិត Rashesh Shrestha សេដ្ឋវិទូការងារ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា អ្នកសម្របសម្រួល៖ ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១២:០០ – ១៣:០០ សម្រាកទទួលទានអាហារថ្ងៃត្រង់ ១៣:០០ – ១៤: ៣០ វគ្គទី២៖ ផែនទីបង្ហាញផ្លូវស្តីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បទបង្ហាញ (៣០នាទី)៖ ស្តីពី «ផលជះនៃការចាកចេញរបស់កម្ពុជាពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច លើជំនាញ និងផលិតភាព» ដោយ ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី «ផលប៉ះពាល់ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើសង្គម សេដ្ឋកិច្ច៖ មាគ៌ាសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស» ដោយ លោកបណ្ឌិត Iván González de Alba សេដ្ឋវិទូ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា (១៥នាទី) កិច្ចពិភាក្សា (៦០នាទី)៖ ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម សុខន តារាពី នាយករងប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិត អ៊ុំ សុធា​ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) លោកបណ្ឌិត Iván González de Alba សេដ្ឋវិទូ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា អ្នកសម្របសម្រួល៖ ឯកឧត្តមបណ្ឌិត ទ្រី សុផល ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១៤:៣០ – ១៥:០០ សម្រាកទទួលទានអាហារសម្រន់ ១៥:០០ – ១៦:៣០ វគ្គទី៣៖ តួនាទីនៃគោលនយោបាយទីផ្សារការងារសកម្មក្នុងការលើកកម្ពស់សមិទ្ធផលទីផ្សារការងារ បទបង្ហាញ (៣០នាទី)៖ ស្តីពី «គោលនយោបាយទីផ្សារការងារសកម្ម ក្នុងការជួយគាំទ្រការបង្កើតការងារ និងភាពមានការងារធ្វើ» ដោយ លោកស្រី Matsumoto Makiko, អ្នកជំនាញការផ្នែកមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (១៥ នាទី) ស្តីពី «ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា»​ ដោយ លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (១៥ នាទី) កិច្ចពិភាក្សា (៦០នាទី) លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Matsumoto Makiko, អ្នកជំនាញការផ្នែកមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) លោក សុខ ឡោ អនុប្រធាន សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) លោកស្រីបណ្ឌិត Abla Safir​ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគាពិភពលោក អ្នកសម្របសម្រួល៖ លោក Shakeel Ahmad អ្នកតំណាងរងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ ៨:០០ – ៨:៣០ ការចុះឈ្មោះអ្នកចូលរួម ៨:៣០ – ១០:០០ វគ្គទី៤៖ ការអភិវឌ្ឍជំនាញសម្រាប់កសាងកម្លាំងពលកម្មប្រកបដោយភាពប្រកួតប្រជែងនៅកម្ពុជា បទបង្ហាញ (៣០នាទី)៖ ស្តីពី «បម្រែបម្រួលទីផ្សារការងារនៅកម្ពុជា៖ តម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម» ដោយ ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (១៥នាទី) ស្តីពី «ការបន្ស៊ីប្រព័ន្ធជំនាញ សម្រាប់អន្តរកាលប្រកបដោយបរិយាបន្ន និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ដោយលោកស្រី Mary Kent, អ្នកជំនាញការផ្នែកភាពមានការងារធ្វើនៃអង្គការ អន្តរជាតិខាងការងារ (ILO) កិច្ចពិភាក្សា (៦០នាទី)៖ ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Mary Kent, អ្នកជំនាញការផ្នែកភាពមានការងារធ្វើនៃអង្គការអន្តរជាតិខាងការងារ (ILO) លោកបណ្ឌិត ឆន ឌីណា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃ CDRI លោក ម៉ា សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម នៃធនាគារអភិវឌ្ឍន៍អាស៊ី អ្នកសម្របសម្រួល៖ ឯកឧត្តម ប៊ុន បូពិត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១០:០០ – ១០:១៥ សម្រាកទទួលទានអាហារសម្រន់ ១០:១៥ – ១១:៤៥ វគ្គទី៥៖ ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីលើកកម្ពស់ភាពធន់ នៃទីផ្សារការងារ និងជំរុញការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ បទបង្ហាញ (៣០នាទី) ស្តីពី «ការអភិវឌ្ឍថ្មីៗ និងយុទ្ធសាស្ត្រក្នុងការពង្រីករបបសន្តិសុខសង្គមឆ្ពោះទៅការដាក់ឱ្យអនុវត្តរបបនិកម្មភាព» ដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (១៥នាទី) ស្តីពី «ការជំរុញការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ដើម្បីឈានទៅសម្រេចបានការងារសមរម្យនៅកម្ពុជា» ដោយ លោក Jie Yu Koh អ្នកគ្រប់គ្រងកម្មវិធីគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) (១៥នាទី) កិច្ចពិភាក្សា (៦០នាទី) ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Jie Yu Koh អ្នកគ្រប់គ្រងកម្មវិធីគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) លោក ចឿង ធានី ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (TBC) អ្នកសម្របសម្រួល៖ ឯកឧត្តមបណ្ឌិត ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១១:៤៥ – ១២:០០ បូកសរុបលទ្ធផលសន្និសីទ និងសុន្ទរកថាបិទ ដោយ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១២:០០ ទទួលទានអាហារថ្ងៃត្រង់...
ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ

 អង្គារ, 05 វិច្ឆិកា 2024 21:42
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ...
អានបន្ត...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩

 អង្គារ, 05 វិច្ឆិកា 2024 20:28
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារក...
អានបន្ត...
សារលិខិតជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 អង្គារ, 05 វិច្ឆិកា 2024 07:23  |    Written by MLVT
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ Intercare ក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ា

 ច័ន្ទ, 04 វិច្ឆិកា 2024 17:02
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ ជាមួយមន្ទីរពេទ្យ អ...
អានបន្ត...
សេចក្តីណែនាំ លេខ១៥៤/២៤ ស្តីពី ការផ្សះផ្សាវិវាទការងារសាឡើងវិញ

សេចក្តីណែនាំ លេខ១៥៤/២៤ ស្តីពី ការផ្សះផ្សាវិវាទការងារសាឡើងវិញ

 សៅរ៍, 02 វិច្ឆិកា 2024 09:51  |    Written by MLVT
ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

 សុក្រ, 01 វិច្ឆិកា 2024 21:16
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ...
អានបន្ត...
  • 28
  • ...
  • 30
  • 31
  • 32
  • 33
  • 34
  • ...
  • 36
  • 37
ទំព័រ​ទី 33 ​ទាំងអស់ 310 ទំព័រ

ទំនាក់ទំនង

   023 884 375

   1297 / 1286

   855 23 884 376

   អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១
        ខណ្ឌទួលគោក រាជធានីភ្នំពេញ

អំពីយើង

តំណភ្ជាប់

ទីភ្នាក់ងារជាតិមុខរបរ និងការងារ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់

TVET E-learning


Copyright © by 2012 - 2025 Ministry of Labour and Vocational Training.