ភាសាខ្មែរ
English
get
Home
About us
Summary of MLVT
History of MLVT
Legislation
Minister Photo Gallary
Institutional Structure
Management Stucture
Policies and Plan
Magazines & Newsletters
Official Docs
Royal Code
Royal Decree
Sub Decree / Decision
Prakas
Decision
Notification/Guidelines
Announcements
Wishing Letter
Conventions
Others
Contact
Ministries
Provincial Departments
ធ្វើបច្ចុប្បន្នភាពលេខទូរសព័្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ព័ត៌មានជាវីដេអូ
សកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥
ការដំឡើងប្រាក់ឈ្នួលអប្បបរមារៀងរាល់ឆ្នាំជូនកម្មករនិយោជិត គឺជាសុឆន្ទៈរបស់រាជរដ្ឋាភិបាល
Latest News
ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការបានអនុញ្ញាតឲ្យ លោកស្រី Sukanya Vanichjakvong អគ្គនាយិកាក្រុុមហ៊ុន One to One ( Cambodia) ដឹកនាំក្រុមការងារចូលជួបសំដែងការគួរសម
Thursday, 11 February 2016 16:27
ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា...
Read more...
ពិធីសំណេះសំណាលនិងបំពាក់ស័ត្តិមន្ត្រីអធិការកិច្ចការងារតែមួយរបស់ក្រសួង
Tuesday, 01 July 2014 16:24
|
Written by MLVT
កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបំពាក់ស័ក្តិមន្រ្តីអធិការកិច្ចការងារតែមួយរបស់ក្រសួងដែលមាន២៤ក្រុមអធិការកិច្ច ស្មើនឹង១៥៨រូប ក្នុងស្រ្តីចំនួន១០រូប ស្មើនឹង១៥.៨%នៃចំនួនអធិការសរុប (ស្រ្តីជាប្រធានក្រុមអធិការកិច្ចចំនួន៣រូបលើ២៤ក្រុម)។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានប្រកាសជាឱឡារិកថា នេះជាសមិទ្ធផលថ្មីមួយ ដែលកាលពីមុនយើងធ្វើការមានអធិការកិច្ចច្រើនសម្រាប់ចុះត្រូតពិនិត្យនៅតាមសហគ្រាសគ្រឹះស្ថានម្តងមួយៗក្រុមអធិការកិច្ច ដែលធ្វើឲ្យមានការរំខានដល់សង្វាក់ផលិតកម្មរបស់ សហគ្រាស គ្រឹះស្ថានទាំងនោះ ហើយលើកនេះយើងបានចងក្រងជាក្រុមអធិការកិច្ចតែមួយដើម្បីសម្រួលដល់សហគ្រាស គ្រឹះស្ថានទាំងនោះ មិនឲ្យរំខានពេលវេលា ហើយនេះជាសមិទ្ធផលថ្មីមួយ នៃការចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជានៅតែមានមោតនភាពចំពោះការយកចិត្តទុកដាក់ លើការធានាលក្ខខណ្ឌការងារល្អប្រសើរជូនកម្មករនិយោជិត ដោយមានការគាំទ្រពីមហាសន្និបាតលើកទី១០៣របស់អង្គការអន្តរជាតិខាងការងារ ដោយកម្ពុជា ត្រូវបានមហាសន្និបាតបោះឆ្នោតគាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាល លើសម្លេងគាំទ្រ២២៧សម្លេងលើអង្គបោះឆ្នោតចំនួន២៥០។ ទន្ទឹមនឹងសមិទ្ធផលនេះ ឯកឧត្តមបានក្រើនរំលឹកដល់អធិការកិច្ចការងារទាំងអស់អំពីការអនុវត្តតួនាទីភារកិច្ចទាំង៤២ចំណុច ហើយអនុវត្តឲ្យនូវវិន័យការងារ១០ចំណុច និងពាក្យសម្បថទាំង៥ចំណុចដែលអធិការបានឡើងប្តេជ្ញាចិត្តនេះ។ ជាមួយនឹងការអនុវត្តភារកិច្ចនេះ ស្របពេលដែលគម្រោងរោងចក្រល្អប្រសើរកំពុងអនុវត្តល្អ ក៏សកម្មភាពរបស់ក្រុមអធិការកិច្ចតែមួយរបស់យើងក៏កំពុងចេញដំណើរអនុវត្តឲ្យមានសកម្មភាព និងទទួលបានការគាំទ្រពីវិនិយោគទុនពីមួយឆ្នាំទៅ មួយឆ្នាំរហូតអាចជំនួសបានអ្វីដែលគម្រោងរោងចក្រល្អប្រសើរនៅកម្ពុជាត្រូវបានបញ្ចប់សកម្មភាព។ ចំពោះក្រុមអធិការកិច្ចតែមួយ ដែលមានអង្គភាពទាំង៨រួមមាន៖ ហើយមានភារកិច្ចដូចខាងក្រោម៖ សកម្មភាពក្រុមអធិការកិច្ចការងារតែមួយរួមមាន៖ - នាយកដ្ឋានអធិការកិច្ចការងារ - នាយកដ្ឋានពេទ្យការងារ - នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម - នាយកដ្ឋានវិវាទការងារ - នាយកដ្ឋានការងារកុមារ - បេឡាជាតិរបបសន្តិសុខសង្គម - នាយកដ្ឋានព័ត៌មានទីផ្សារការងារ - គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម ក្រុមអធិការកិច្ចតែមួយ មានតួនាទីនិងភារៈកិច្ចដូចខាងក្រោម៖ - ត្រួតពិនិត្យការងារអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់និងបទបញ្ជាពាក់ព័ន្ឋជាមួយស្តីពីការងារ - ត្រួតពិនិត្យការងារអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាដែលទាក់ទងនឹងលក្ខខណ្ឌទូរទៅការងារ និងសន្តិសុខការងារ-ត្រួតពិនិត្យការងារអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាដែលទាក់ទងនឹងលក្ខខណ្ឌ ជីវភាពនៃកម្មករនយោជិត - ត្រួតពិនិត្យបទបញ្ជាដែលទាក់ទងនឹងលក្ខខណ្ឌការងារ និងការការពារកម្មករនិយោជិតក្នុងពេល ប្រកបវិជ្ជាជីវៈរបស់ខ្លួន - ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នូវការអនុវត្តច្បាប់ស្តីពីការងារ បទបព្ជាស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានាស្តីពីការងារ ដើម្បីធានាអោយបានពិតបា្រកដនូវសិទ្ឋិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់ កម្មករ នយោជិត និងនយោជក - ត្រួតពិនិត្យការអនុវត្តបែបបទស្តីសហគ្រាស គ្រឹះស្ថាន - ធ្វើអធិការកិច្ចការងារហត្ថពលកម្មបរទេស និងកម្មនយោជិតខ្មែរ (បណ្តឹងស្តីពីបុគ្គលិក បណ្តឹងចលនា បុគ្គលិក និងការស្នើសុំកូតា) - ត្រួតពិនិត្យបញ្ជីបើកប្រាក់ឈ្នួលរបស់កម្មករនយោជិត និងចំនួនកម្មករនយោជិត - ត្រួតពិនិត្យលើការអនុវត្តច្បាប់ស្តីពីការងារ ពិសេសរាល់ប្រការដែលពាក់ព័ន្ឋទៅនឹងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារនៅកន្លែងធ្វើការ - ត្រួតពិនិត្យ វិភាគ និងកែលម្អលើលក្ខខណ្ឌ អនាម័យ សុវត្ថិភាពការងារសំរាប់កម្មករនិយោជិតនៅកន្លែងធ្វើការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារ ជម្ងឺឆ្លង ការដួលសន្លប់ និងជម្ងឺវិជ្ជាជីវៈ - ត្រួតពិនិត្យ បទបញ្ជាការងារពាក់ព័ន្ឋទៅនឹងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារក្នុងការការពារទប់ស្កាត់ហានិភ័យវិជ្ជាជីវៈនៅកន្លែងធ្វើការ - ត្រួតពិនិត្យលើការកសាងបណ្តាញគ្រួពេទ្យសហគ្រាសព្រមទាំងលក្ខខណ្ឌនិងបេសកម្មសេវាពេទ្យសហគ្រាស - ត្រួតពិនិត្យលើការជម្រុញ ការពិនិត្យកាយសម្បទាដល់កម្មករនិយោជិត និងអំពីសុខភាពកម្មករនិយោជិតដែលប៉ះពាល់ ឬខូចខាតដោយសារប្រកបការងារ -ជំរុញការបង្កើតក្រុមការងារអេដស៍ឬគណៈកម្មការអេដស៍និងគណៈកម្មការសុវត្ថិភាពនៅកន្លែងធ្វើការ - ជម្រុញការអប់រំអនាម័យ និងបច្ចេកទេសសន្តិសុខការងារដល់កម្មករនិយោជិតប្រតិភូបុគ្កលិក និងសហជីព - ត្រួតពិនិត្យហត្ថពលកម្មបរទេសដែលមកប្រកបមុខបរនៅក្នុងព្រះរាជាណាចក្រកម្ពុជា - ត្រួតពិនិត្យសៀវភៅការងារ នឹងប័ណ្ណការងារហត្ថពលកម្មបរទេស - ត្រួតពិនិត្យសៀវភៅការងារ នឹងប័ណ្ណការងារកម្មករនិយោជិតខ្មែរ - ត្រួតពិនិត្យការចេញប័ណ្ណការងារ សៀវភៅការងារ និងការផ្តល់ទិដ្ឋការការងារដល់កម្មករនិយោជិត ខ្មែរនិងហត្ថពលកម្មបរទេស - ត្រួតពិនិត្យការអនុវត្តរបស់អង្គវិជ្ជាជីវៈ - ត្រួតពិនិត្យការអនុវត្តរបស់ប្រតិភូបុគ្គលិក - ត្រួតពិនិត្យការចុះបញ្ជិការបស់អង្គវិជ្ជាជីវៈ ប្រតិភូបុគ្គលិក អនុសញ្ញារួម និងភាពជាតំណាងរបស់អង្គវិជ្ជាជីវៈ - ជួបជាមួយកម្មករនិយោជិត ប្រតិភូបុគ្កលិក និងដឹកសហជីព - ផ្សះផ្សារវិវាទការងារ ឬបណ្តឹងនៃ ប.ស.ស - ត្រួតពិនត្យអធិការកិច្ចការងារពលកម្មកុមារ - ត្រួតពិនិត្យការអនុវត្តកម្មករនិយោជិត ដែលមានអាយុក្រោម១៨ឆ្នាំ - ត្រួតពិនិត្យការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងទម្រង់ផ្សេងៗទៀតនៃពលកម្មកុមារ - ត្រួតពិនិត្យលក្ខខណ្ឌ នៃមុខរបរសម្រាប់អនីតិជន (អាយុ១៥ឆ្នាំទៅក្រោម១៨ឆ្នាំសម្រាប់ការងារស្រ្តីនិងកុមារ) -ធនាដល់ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងអស់ដែលស្ថិតក្រោមបទបញ្ញតិ្តនៃស្តីពីការងារ និងបទបញ្ជាជាធរមាននានា ដែលមានការទាក់ទងនិងវិស័យរបបសន្តិសុខសង្គម - ជូនដំណឹង និងផ្តល់ដំបូន្មានបច្ចេកទេសចំពោះនិយោជក និងកម្មករនិយោជិត ដែលជាសមាជិកនៃ ប.ស.ស អំពីមធ្យោបាយដ៏មានប្រសិទ្ឋិភាពក្នុងការគោរពច្បាប់ និងបទបញ្ជដ៍ទៃទៀតនៃរបបសន្តិសុខសង្គម - ផ្តល់ព័ត៌មានទៅអាជា្ញធរមានសម្ថកិច្ច នូវការមិនគប្បី ឬការរំលោភផ្សេងៗទាក់ទងនិងវិធានការ អនាម័យ និងសន្តិសុខកម្មករនិយោជិត - ត្រួតពិនិត្យនិងណែនាំសហគ្រាស គ្រឹះស្ថានឲ្យចុះបញ្ជីការនៅបេឡាជាតិរបបសន្តិសុខសង្គម - ត្រួតពិនិត្យបញ្ជីបើកប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងចំនួនកម្មករនិយោជិត - ត្រួតពិនិត្យការបង់ភាគទានប្រចាំខែរបស់សមាជិក ប.ស.ស -ត្រួតពិនិត្យករណីសហគ្រាសពុំទាន់បានបង់ប្រាក់ពិន័យលើការបង់ភាគទានផ្នែកហានិភ័យកាងារឬផ្នែកផ្សេងៗ ដែលមានចែងក្នុងច្បាប់ - ត្រួតពិនិត្យលើសហគ្រាសឬកម្មករនិយោជិតបានបន្លំឯកសារចង់បានតាវលិកពី ប.ស.ស - ត្រួតពិនិត្យលើសហគ្រាសផ្តល់ទិន្និន័យរបស់កម្មករនិយោជិតមិនបានត្រឹមត្រូវ - អង្កេតគ្រោះថ្នាក់ការងារឬជំងឺវិជ្ជាជីវៈ - ស៊ើបអង្កេតអំពីស្ថានភាពអ្នកនៅក្នុងបន្ទុកឬកំណត់អោយបានច្បាស់អំពីស្ថានភាពសិទ្ធិវន្ត - ត្រួតពិនិត្យករណីនិយោជកដកយកភាគទានពីកម្មករនិយោជិតមិនត្រឹមត្រូវដើម្បីដាក់មកក្នុងរបបសោធន ដោយការកាត់បន្ថយប្រាក់ឈ្នួល - ត្រួតពិនិត្យកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង - សិក្សាស្រាវជ្រាវ ស្រង់ទិន្នន័យ អប់រំ ដោះស្រាយ និងផ្សព្វផ្សាយគោលការណ៍ និងសេចក្តីសំរេចផ្សេងៗរបស់រាជរដ្ឋាភិបាល និងក្រសួង ។...
Read more...
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានដឹកនាំប្រតិភូក្រសួង ទទួលពលករកម្ពុជា ១០០ ០០០នាក់ នៅក្រុងប៉ោយប៉ែត
Saturday, 14 June 2014 16:19
|
Written by MLVT
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញទៅទទួលបងប្អូនពលករ ពលការិនី កម្ពុជា ចំនួន ១០០ ០០០នាក់ ដែលប្រទេសថៃបានចាប់បញ្ជូនមក នាក្រុងប៉ោយប៉ែត។...
Read more...
ពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីកិច្ចពិភាគ្សាពិគ្រោះយល់បល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព
Wednesday, 28 May 2014 15:57
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ របស់អង្គកា...
Read more...
ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី ១២៨ ទិវាពលកម្មអន្ដរជាតិ
Thursday, 01 May 2014 15:37
|
Written by MLVT
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ឧសភាឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានរៀបចំពិធីមិន្ទីញថ្នាក់ជាតិក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងសហជីព តំណាងនិយោជក តំណាងកម្មករកម្មការិនី តាមរោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សា សមាគមបុគ្គលិកសិក្សា និងមន្ត្រីរាជការសរុបទាំងអស់ចំនួន២០០០នាក់។ព្រមជាមួយនោះ ក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត រោងចក្រ សហគ្រាសនានា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត កម្មវិធីកំសាន្ដសប្បាយ ពិធីជប់លៀងរាំកំសាន្ដ រៀបចំដំណើរទេសចរណ៍ រៀបចំឱ្យកម្មករកម្មការិនីសម្រាកលំហែ។ល។ សកម្មភាពនេះស្របនឹងនិន្នការរួមនៃចលនាកម្មករអន្តរជាតិ ដែលបានប្រារព្ធឡើងនៅប្រទេសជាច្រើនលើពិភពលោក ហើយបានទទួលការគាំទ្រពីកម្មករនិយោជិត និយោជក និងសាធារណជនជាច្រើនកុះករ ដែលនាំមកនូវបរិយាកាសសាមគ្គីភាព ភាតរភាពក្នុងសង្គម ។ ប៉ុន្តែព្រមជាមួយនោះ ក៏មានមជ្ឈដ្ឋានមួយចំនួនឆ្លៀតយកទិវានេះបំផុសកម្មករ និយោជិតធ្វើបាតុកម្ម ដើរហែក្បួនទាមទារបញ្ហាផ្សេងៗ ដើម្បីធ្វើប្រជាភិថុតដណ្តើមប្រជាប្រិយភាពសម្រាប់បុគ្គល និងក្រុមរបស់ពួកគេ ។ ឆ្នាំនេះ យើងប្រារឰខួបលើកទី១២៨ ទិវាពលកម្ម អន្ដរជាតិ ១ ឧសភា ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងកំពុងបន្ដរីកចម្រើនលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តទទួលបានជោគជ័យធំធេងក្នុងការ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយ រក្សាបានយ៉ាងរឹងមាំស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាគន្លឹះ ។ កន្លងទៅនេះ កម្ពុជាបានជំនះបញ្ហាលំបាកមួយ ចំនួនដូចជា ផលប៉ះពាល់នៃវិបត្ដិហិរញ្ញវត្ថុពិភពលោក ការបម្រែបម្រួលអាកាសធាតុ ការលេចចេញជំងឺកាចសាហាវថ្មីៗ ដោយរក្សាបានកំណើនសេដ្ឋកិច្ចឆ្នាំ២០១៣ បានចំនួន៧,៦% ។ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យវិនិយោគសាធារណៈផ្សេងៗទៀត បានបន្ដរីកចម្រើនឥតឈប់ឈរ។ យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០១១ មានសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ៥០៥.១៣៤ ដែលផ្តល់ការងារសរុប ១.៦៧៦.២៦៣ នាក់ ក្នុងនោះស្រ្តី ១.០២៦.០៨៤ នាក់ ដោយមិនទាន់គិតឱកាសការងារ ក្នុងវិស័យកសិកម្មដែលមានកម្លាំងពលកម្មរាប់លាននាក់ ។ ដោយឡែក វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និង ផលិតស្បែកជើង គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ចំនួន រោងចក្រក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង មានការកើនឡើងពីចំនួន ៧២៨ ដែលមានកម្មករនិយោជិតសរុបចំនួន ៥១០ ៦៨២ នាក់ ដល់ ៩៦០ ដែលមាន កម្មករនិយោជិតសរុបចំនួន ៦២៨ ១៦៦នាក់ ដោយបាន ទទួលប្រាក់ឈ្នួល ជាមធ្យមប្រមាណជាង ១០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងតម្លៃនៃការនាំចេញ មានចំនួនប្រមាណជាង ៥០០០ លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតមុខរបរប្រយោលបន្ថែម ដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូនដល់ប្រជាជនប្រមាណ ២លាននាក់ ដែលបានទទួលផល ដោយផ្ទាល់ និងដោយប្រយោលពីវិស័យនេះ។ ទន្ទឹងនឹងការងារនៅក្នុងប្រទេស ពលករកម្ពុជាយើងប្រមាណ ២២ ម៉ឺននាក់ កំពុងធ្វើការនៅបរទេស ដែលទទួលបានមុខជំនាញវិជ្ជាជីវៈល្អៗ និងមានប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ ប្រមាណជិត ៤០០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំ ។ -រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្ដសិទ្ធិកម្មករនិងសិទ្ធិសហជីព គឺជាការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ កម្ពុជាបាននឹងកំពុងអនុវត្ត អនុសញ្ញាអង្គការអន្ដរជាតិខាង ការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលសំខាន់ចំនួន៨ ដែលបានផ្តល់សច្ចាប័ន។ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានបញ្ចូលក្នុងច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន។ បច្ចុប្បន្ននេះ លក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពសហជីព និងអង្គការវិជ្ជាជីវៈ មានស្ថានភាពល្អប្រសើរជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត ។ បច្ចុប្បន្នមានសហជីពបានចុះបញ្ជិកាចំនួនជាង ៣០០០ សហព័ន្ធសហជីពជាង ៨០ និងសហភាពសហជីពជាង ១០ ។ កម្ពុជាបានបន្តអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេល ៣ ឆ្នាំបន្ត ២០១៤-២០១៦ ដើម្បីធានា ឯករាជ្យភាព សុច្ចរិតភាព ក្នុងការអនុវត្តសិទ្ធិប្រយោជន៍របស់កម្មករនិយោជិត តាមច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិខាងការងារ ។ នយោបាយនេះ គឺពិតជាបានរួមចំណែកក្នុង ការធានានិរន្តរភាព និងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាត្រូវបានទទួលចំណាត់ថ្នាក់ ជាប្រទេស ដែលមានលក្ខខណ្ឌប្រភពទំនិញល្អបំផុតក្នុងចំណោមប្រទេស ៥ ដែលមានលក្ខខណ្ឌល្អបំផុតក្នុងពិភពលោក ។ -រាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៩ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមក ពោលគឺពី៤០ដុល្លាទៅ១០០ដុល្លារក្នុងមួយខែ។ ឆ្នាំ២០១៣៤ កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា ទន្ទឹមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការអន្តរជាតិខាងការងារក្នុងការសិក្សាបង្កើតវិធីសាស្ត្របច្ចេកទេសសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដើម្បីផ្តល់យោបល់ជូន គណៈកម្មការប្រឹក្សាការងារ។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការពលកម្មអន្តរជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ដើម្បីការកំណត់ប្រព័ន្ធគណនាប្រាក់ឈ្នួលអប្បបរមាដែលអាច ទទួលយកបានពីគ្រប់ភាគី, ឆ្លុះបញ្ចាំងឲ្យឃើញពីហានិភ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទាបពេក ឬខ្ពស់ពេក, ការកំណត់លក្ខណៈវិនិច្ឆ័យនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលអាច ប្រើប្រាស់ជាសារាវ័ន្ត ។ -កម្ពុជាបានយកចិត្តទុកដាក់អភិវឌ្ឍតួនាទីរបស់ស្រ្តី ក្នុងវិស័យការងារ ដោយបានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងទីផ្សារការងាររបស់ស្រ្តីកាន់តែច្រើន ។ ព្រមជាមួយនោះ ជនពិការ និងជនងាយរងគ្រោះក៏ត្រូវបានផ្តល់ឱកាសការងារកាន់តែច្រើន។ រីឯកុមារដែលចូលរួមក្នុងពលកម្មក្នុងទម្រង់ធ្ងន់ធ្ងរ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ដែលកន្លងមកមានកុមារសរុប ចំនួន២០.៥២១នាក់ត្រូវបានដកហូត និងទប់ស្កាត់។ -រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ជំរុញការអនុវត្តច្បាប់ស្តីពីរបបសន្ដិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ ។ បច្ចុប្បន្នរបបសន្ដិសុខសង្គម នេះ កំពុងអនុវត្ដរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារប្រកបដោយជោគជ័យដែលកន្លងមកមានគ្រឹះស្ថានជាង ៦០០០, មានកម្មករនិយោជិតជាង ៨០ ម៉ឺននាក់ជាសមាជិក, បានជួយសង្គ្រោះ និងព្យាបាលកម្មករដែលដួលសន្លប់ កម្មករដែលមានគ្រោះថ្នាក់ការងារក្នុង ១ ឆ្នាំជាង ៥ ម៉ឺននាក់ ហើយនឹងកំពុងបន្តរៀបចំដាក់ឱ្យដំណើរការរបបថែទាំសុខភាពនៅឆ្នាំ២០១៤ របបចូលនិវត្ដន៍ ២០១៥ និងរបបផ្សេងៗទៀត ជូនកម្មករនិយោជិតនៅពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការរីកចម្រើន ។ រាជរដ្ឋាភិបាលបានចាត់វិធានការអន្ដរាគមន៍ជួយដល់កម្មករពេលជួប ហានិភ័យចៃដន្យ ជាយថាហេតុផ្សេងៗ ដូចជាករណីរោងចក្រដួលរលំ ដើម្បីអន្តរាគមន៍បើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ ជូនកម្មករ និយោជិត ដូចជា រោងចក្រយ៉ុងវ៉ាទី១-២ រោងចក្រម៉ីងដា ។ល។ ព្រមជាមួយនោះក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំបង្កើតនូវមូលនិធិសម្រាប់ធានា ហានិភ័យក្នុងករណីរោងចក្រដួលរលំ។ -វិស័យទំនាក់ទំនងវិជ្ជាជីវៈត្រូវបានពង្រឹងពង្រីកតាមរយៈយន្ដការជាច្រើន ដូចជា ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។ តាមរយៈយន្តការត្រីភាគីទាំងនេះ បានពិភាក្សាដោះស្រាយបញ្ហាលំបាកៗ ជាច្រើន ហើយឈានទៅដល់ការស្រុះស្រួលគ្នា រវាងគ្រប់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងប្រាក់ឈ្នួល អត្ថប្រយោជន៍របស់កម្មករសមស្របទៅនឹងស្ថានភាពជីវភាព និងបង្កឱកាសសម្រាប់បន្តនិរន្តរភាពនៃ ការវិនិយោគ ដែលគ្រប់ភាគីបានចូលរួម និងអាចទទួលយកបាន។ សិទ្ធិកូដកម្ម បាតុកម្ម ត្រូវបានធានាដោយច្បាប់ ព្រមជាមួយនោះរាជរដ្ឋាភិបាលបានរៀបចំនូវយន្តការ សម្រាប់ ដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា តាំងពីថ្នាក់ជាតិ ដល់មូលដ្ឋាន គ្រប់ករណីកូដកម្ម បាតុកម្ម សុទ្ធតែបានអន្តរាគមន៍ដោះស្រាយដល់ទីកន្លែង ភាគច្រើនត្រូវសម្រួលតាមរយៈការចរចាដោយសន្តិវិធី។ -ការអភិវឌ្ឍធនធានមនុស្សលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ បង្កើនទាំងបរិមាណ និងគុណភាព ដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងវែង បានប្រមាណ ១៥ ម៉ឺននាក់ ក្នុង ១ឆ្នាំ។ មុខវិជ្ជាជីវៈភាគច្រើនបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងត្រូវបានលើកកម្ពស់ស្តង់ដារប្រហាក់ប្រហែលប្រទេសអាស៊ាននានា ដើម្បីត្រៀមសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខ ។ -សេវារកការងារធ្វើត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយដៃគូផ្នែកឯកជនមួយចំនួនទៀត បានផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ យុវជន យុវនារី តាមរយៈពិពណ៌ការងារ វេទិកាការងារ បង្កលក្ខណៈឲ្យមានការជួបជុំរវាងពលករ និងក្រុមហ៊ុនដែលត្រូវការពលកររួមចំណែកដោះស្រាយការងាររាប់ម៉ឺនកន្លែងជូនប្រជាជន ។ ជារួមសមិទ្ធផលខាងលើ បានរួមចំណែកក្នុងសមិទ្ធផលរួមរបស់ជាតិ លើកស្ទួយនិងការពារផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់កម្មករនិយោជិត។ ប្រការនេះបង្ហាញពីកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ ២០១៤-២០១៨ ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន ៖ ១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងការធានានូវសុខុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបង្កើតក្រុមការងារអធិការកិច្ចតែមួយ ២-ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខិតខំពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឲ្យមានស្តង់ដារប្រហាក់ប្រហែលនឹងប្រទេសអាស៊ាននានា ឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ ។ ៣-ការអភិវឌ្ឍមុខរបរ និងការងារ ខិតខំរៀបចំឲ្យមានច្រកចេញចូលតែមួយ ក្នុងការជ្រើសរើសបញ្ជូនពលករធ្វើការនៅក្រៅប្រទេសប្រកបដោយសុវត្តិភាព និងបង្រ្កាបទប់ស្កាត់ អំពើជួញដូរមនុស្ស ៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ រៀបចំឲ្យមានរបបធានារ៉ាប់រងសុខភាពនៅឆ្នាំ២០១៤ និងរបបសោធននិវត្ត ឆ្នាំ២០១៥ ៥-ពង្រឹងការផ្តល់សេវាសាធារណៈ ជំរុញកំណែទម្រង់ស៊ីជម្រៅ ធ្វើឲ្យសេវាកៀកនឹងប្រជាជន កម្មករនិយោជិត មានប្រសិទ្ធភាព តម្លាភាព។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងនូវ អំណរគុណចំពោះអង្គការពលកម្មអន្តរជាតិខាងការងារ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការនិយោជក អង្គការសហជីព និងបងប្អូនកម្មករកម្មការិនី និងបងប្អូនជនរួមជាតិទាំងអស់ ដែលកន្លងមកតែងតែបានគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិ បាល នីតិកាលទី ៥ នៃរដ្ឋសភា ។...
Read more...
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យយលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Monday, 21 October 2013 15:27
|
Written by MLVT
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ឯកឯឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ម៉ូរីស្យូ ប៊ូស៊ី នាយកស្តីទីអង្គការអន្តរជាតិខាងការងារ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ ទីស្តីការក្រសួង។ គោលបំណងនៃជំនួបនេះ គឺដើម្បីសំដែងនូវការអបអរសារទរចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីដែលត្រូវបាន ព្រះមហាក្សត្រតែងតាំងជារដ្ឋន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា។ ក្នុងកិច្ចជំនួបពិភាក្សា លោកប្រធាន ILO បានពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហការដែលកំពុងដំណើរការរវាងក្រសួង និងអង្អការ ILO នៅក្នុងក្របខណ្ឌកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា (២០១១-២០១៥) និងបានសន្យាបន្តគាំទ្រដំណើរការពង្រាង និងអនុម័តច្បាប់ស្តីពីសហជីពការបញ្ចប់ សេចក្កីព្រាងគោលនយោបាយស្តីពីមុខរបរ និងការងារ និងការពង្រឹងនូវយុទ្ធសាស្រ្តជាតិអភិវឌ្ឍជំនាញ។ ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានសំដែងនូវអំណរគុណចំពោះប្រតិភូនៃអង្គការ ILO ដែលបានផ្ញើរលិខិត អបអរសារទរក៏ដូចជាជូនពរឯកឧត្តមរដ្ឋមន្រ្តីក្នុងឱកាសដែល ឯកឧត្តមទទួលការតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានថ្លែងអណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ដូចជាការគាំទ្រ និងការរួមចំ ណែករបស់អង្គការ ILO ក្នុងការលើកស្ទួយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឲ្យទទួលបាននូវសមិទ្ធិផលជា ច្រើន និងបន្តជំរុញនូវកិច្ចសហការនេះបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចឲ្យបាននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៣នៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ជូនប្រតិភូអង្គការ ILO ថា នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ក្រសួងនឹងបន្តខិតខំអភិវឌ្ឍនូវប្រព័ន្ធទំនាក់ទំនង វិជ្ជាជីវៈឲ្យកាន់តែប្រសើរ ដោយឈរលើគោលការណ៏ សំវាទសង្គម និងកិច្ចពិភាក្សាត្រីភាគី ហើយក្រសួងក៏នឹងរៀបចំបង្កើតយន្តការសម្រាប់ធ្វើការសិក្សា លើកអនុសាសន៍សម្រាប់ ការពិនិត្យតំឡើងប្រាក់ឈ្នួលអប្បបរមា ស្របតាមស្ថានភាពសេដ្ឋកិច្ចតាមវិស័យ និងតាមតំបន់ជារៀងរាល់ឆ្នាំ និងពេលចាំ បាច់។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានសំណូមពរដល់អង្គការ ILO ឲ្យបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញ និង បណ្តុះណ្តាលអំពីបច្ចេកទេសនៃការគ្រប់គ្រងការចុះបញ្ជិកាអង្គការវិជ្ជាជីវៈ និងអនុសញ្ញារួម បន្តជយយអនុវត្តនូវកម្មវិធី និង សកម្មភាពដែលបានគ្រោងទុក ជាពិសេសការចងក្រងនូវសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរា និងការងារសម្រាប់កម្ពុជាឲ្យបានមុនឆ្នាំ២០១៤ និងបន្តផ្តល់ទាំងជំនួយហិរញ្ញប្បទាន និងបច្ចេកទេសក្នុងការអនុវត្តកម្មវិធីការងារសមរម្យ សម្រាប់កម្ពុជា ២០១១-២០១៥ ឲ្យបានសម្រេចបាននូវលទ្ធផលដូចរំពឹងទុក។ ពាក់ព័ន្ធជាមួយសមាជិកភាពរបស់កម្ពុជានៅក្នុងក្រុមប្រឹក្សាភិបាលអង្គការ ILO ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាសមតែទទួលបាននូវការគាំទ្រជាប់ជាសមាជិក ពេញសិទ្ធនៅក្នុងក្រុមប្រឹក្សាអង្គការ ILO សម្រាប់ការបោះឆ្នោតជ្រើសតាំងនាខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ ដោយសារតែ កម្ពុជាជាប្រទេសបានផ្តល់សច្ចាប័នអនុសញ្ញារបស់អង្គការនេះចំនួន ១៣ រួមទាំងអនុសញ្ញាស្នូល ៨ទៀតផងដែរ។ ក្រៅពីនោះ កម្ពុជាបានអនុវត្តនូវគំរូល្អជាច្រើនលើវិស័យការងារ ដូចជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គម្រោងដោះស្រាយ វិវាទការងារ។...
Read more...
ឯកឧត្តមរដ្ឋមន្ត្រី អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ PrinterEmail
Monday, 21 October 2013 14:32
|
Written by MLVT
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យគណៈប្រតិភូ របស់អង្គការភូមិកុមារ អេស អូ អេស ដែលដឹកនាំដោយលោកស្រី ស៊ូបា មូទី អគ្គលេខាធិការរង នៃអង្គការភូមិកុមារ SOS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់បច្ចុប្បន្ន អង្គការភូមិកុមារ SOS បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺមានកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ដែលក្នុងនោះបានសាងសង់ភូមិកុមារ SOS បានចំនួន ៥ កន្លែង តាមបណ្តារាជធានី-ខេត្ត រួមមានៈ ភូមិកុមារ SOS នៅភ្នំពេញ, ភូមិកុមារ SOS នៅសៀមរាប, ភូមិកុមារ SOS នៅបាត់ដំបង, ភូមិកុមារ SOS នៅរតនៈគីរី និងភូមិកុមារ SOS នៅក្រចេះ ។ លោកស្រី ស៊ូបា មូទី មានប្រសាសន៍ទៀតថា អង្គការភូមិកុមារ SOS បានជួយកុមារកម្ពុជាជាច្រើនក្នុងកម្មវិធីថែរក្សាតាមគ្រួសារ, កម្មវិធីពង្រឹងគ្រួសារមណ្ឌលសង្គមកិច្ច, កម្មវិធីអាហារូបត្ថម្ភ, មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន សំដៅលើកកម្ពស់ និងការពារសិទ្ធិកុមារ នៅកម្ពុជា ។ លោកស្រីបានបន្តទៀតថា អង្គការគ្រោងដាក់សម្ភោធភូមិកុមារ SOS ដែលទើបសាងសង់រួច នៅខេត្តក្រចេះ នាពេលឆាប់ៗនេះហើយ ។ គួរបញ្ជាក់ផងដែរថា អង្គការនឹងមានគម្រោងពង្រីកភូមិកុមារ SOS ចំនួន ២ កន្លែងបន្ថែមទៀត ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត និងខេត្តព្រៃវែងផងដែរ ។ ឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការបានយ៉ាងល្អ រវាងអង្គការភូមិកុមារ SOS និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលកន្លងមក ក្នុងគោលដៅជួយដល់កុមារកម្ពុជាដែលត្រូវការថែទាំជាអចិន្រ្តៃយ៍ ដោយមិនប្រកាន់ពូជសាសន៍ ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណ្ណតិទី៥នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ សំដៅផ្តល់ភាពកក់ក្តៅដល់កុមារ និងលើកកម្ពស់សិទ្ធិក្នុងការរស់នៅរបស់កុមារ ។ ជាទីបញ្ចប់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តវិវឌ្ឍន៍រីកចម្រើនទៅមុខទៀត ដើម្បីជួយដល់កុមារទាំងអស់នៅកម្ពុជាទាំងមូល ដែលកំពុងជួបការលំបាក គ្មានទីពឹង ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគត នឹងមានអង្គការភូមិកុមារ SOS បន្ថែមទៀតនៅគ្រប់រាជធានី-ខេត្ត សម្រាប់ការពារ និងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជាទាំងមូល ព្រោះថា កុមារ គឺជាទំពាំងស្នងឫស្សី ៕...
Read more...
391
392
393
...
395
396
397
398
399
...
Page 399 of 400
បញ្ជីទីភ្នាក់ងារជ្រើសរើសឯកជន
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសថៃឡង់ដ៍
Written on Wednesday, 05 March 2025 10:17
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសសឹង្ហបូរី
Written on Wednesday, 05 March 2025 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី
Written on Tuesday, 02 January 2024 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅប្រទេសជប៉ុន
Written on Wednesday, 05 March 2025 16:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង
Written on Wednesday, 05 March 2025 10:20
ទីភ្នាក់ងារជ្រើសរើសឯកជនទៅធ្វើការនៅរដ្ឋកាតា
Written on Monday, 20 May 2024 10:20
ឯកសារផ្លូវការ
ប្រកាស លេខ១១៣/២៥ ស្តីពី សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន
Written on Thursday, 08 May 2025 15:01
ប្រកាស លេខ១១២/២៥ ស្តីពី ការធ្វើការបន្ថែមម៉ោងក្រៅពីថិរវេលាធ្វើការធម្មតា ការធ្វើការនៅថ្ងៃឈប់បុណ្យដែល មានប្រាក់ឈ្នួល និងការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍
Written on Thursday, 08 May 2025 15:00
ប្រកាស លេខ១១១/២៥ ស្តីពី សៀវភៅបើកប្រាក់
Written on Thursday, 08 May 2025 09:32
សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥
Written on Wednesday, 07 May 2025 10:28
សេចក្តីជូនដំណឹង លេខ១៥/២៥ ស្តីពី ការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥
Written on Tuesday, 06 May 2025 09:58
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
Written on Tuesday, 29 April 2025 09:56
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥
Written on Thursday, 01 May 2025 16:05
សេចក្តីជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥
Written on Tuesday, 29 April 2025 14:17
សារាចរ លេខ៦/២៥ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥
Written on Friday, 25 April 2025 08:22
សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករ និយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Written on Wednesday, 23 April 2025 15:01