Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET 1.5M នៅខេត្តត្បូងឃ្មុំ

 អង្គារ, 04 មីនា 2025 17:41  |  262 times

(ត្បូងឃ្មុំ)៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋា  TVET ចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET 1.5M សម្រាប់ជំហានទី១ ឆ្នាំ២០២៥ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់គ្រឹះស្ថាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ  ។

 

នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងប្រជុំពិនិត្យលើលទ្ធផលការងារ និងវឌ្ឍនភាពការងារជាមួយលោកនាយកមជ្ឈមណ្ឌល, នាយករងមជ្ឈមណ្ឌល, ប្រធានផ្នែក, ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូរបស់មជ្ឈមណ្ឌល ផងដែរ។

 

បន្ទាប់ពីចុះពិនិត្យតាមបន្ទប់បណ្តុះបណ្តាល និងរោងជាងអនុវត្តរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ(TVET 1.5M) ដូចជា៖

 

១.បន្តជំរុញយុវជនគោលដៅចុះឈ្មោះចូលរៀនឱ្យបានកាន់តែច្រើនបន្ថែមទៀត

២.បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យសម្រេចបានតាមផែនការរបស់ថ្នាក់ដឹកនាំ។

៣. លើកទឹកចិត្តដល់សិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសសិស្សនៅពេលរៀនចប់មានការងារធ្វើដើម្បីលើកស្ទួយជីវភាពគ្រួសារ។

៤.អំពាវនាវដល់សិស្សជួយផ្សព្វផ្សាយបន្តដល់មិត្តភក្តិបងប្អូន ដែលពុំទាន់មានការងារពិតប្រាកដមកចូលរៀនដើម្បីចាប់យកជំនាញមួយពិតប្រាកដដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។

  

#MLVT #HENGSour #TVET