Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះអធិការកិច្ចការងារកុមារក្នុងសហគ្រាសផលិតឥដ្ឋ និងវិស័យកសិ-ឧស្សាហកម្ម

 ពុធ, 18 ធ្នូ 2024 08:43  |    Written by MLVT  |  457 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលការណ៍ណែនាំនៃការចុះអធិការកិច្ចការងារកុមារក្នុងសហគ្រាសផលិតឥដ្ឋ និងវិស័យកសិ-ឧស្សាហកម្ម ក្រោមអធិបតីភាព ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីមន្ត្រីអធិការកិច្ចការងារនៃមន្ទីរការងាររាជធានី-ខេត្ត ផងដែរ។ 

 

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីអធិការកិច្ចបន្ថែមទៀតលើដំណើរការនីតិវិធីអធិការកិច្ចការងារកុមារនៅតាមបណ្តាសហគ្រាសផលិតឥដ្ឋ និងវិស័យកសិ-ឧស្សាហកម្ម។ 

 

ថ្លែងនៅក្នុងកម្មវិធីបើកកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្រ្តីអធិការកិច្ចរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើការអនុវត្តការងារប្រកបដោយភាពច្បាស់លាស់ ការប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវខ្ពស់៕

 

#MLVT #HENGSour