Print this page

ឯកឧត្តម អុិន ខេមរា អញ្ជើញប្រកាសចូលកាន់ដំណែងប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា

 សុក្រ, 19 មករា 2024 21:35  |    Written by MLVT  |  1107 times

(ភ្នំពេញ)៖ ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធីបតីប្រកាសចូលកាន់ដំណែងប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) ឆ្នាំ២០២៤-២០២៥ អាណត្តិទី៨។ 

 

នាឱកាសនោះ ឯកឧត្តម  មានប្រសាសន៍ថា កន្លងមកអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសដោយបានពង្រឹងស្មារតីសាមគ្គីភាពជាធ្លុងមួយដើម្បីជាផលប្រយោជន៍ប្រទេសជាតិ និងផលប្រយោជន៍រួមក្នុងស្ថាប័នខ្លួនផ្ទាល់ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ទៅដល់អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ត្រូវពង្រឹងកម្លាំងកម្មករនិយោជិតដែលជាសមាជិករបស់សហជីពដែលមានស្រាប់ អោយយល់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព អោយបានទូលំទូលាយជាពិសេសលក្ខខណ្ឌការងារនៃច្បាប់ថ្មីៗដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយរួចហើយ និងត្រូវរួបរួមសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុតដើម្បីការរីកចម្រើនរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិ។ 

 

សូមបញ្ជាក់ជូនថា លោក តុល ផាន់មឿង ត្រូវបានចូលមកកាន់ដំណែងថ្មីជំនួស លោកស្រី ទេព គឹមវណ្ណារី ដែលជាប្រធានអាណត្តិទី៧ តាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ ក្នុងជួរគណៈអចិន្ត្រៃយ៏ នៃអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា៕

 

#MLVT #HENGSour