Print this page

ឯកឧត្តម ហេង សួរ ស្នើឱ្យជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ

 ពុធ, 14 សីហា 2024 12:01  |  593 times

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជាមួយជ័យលាភីអាហារូបករណ៍ដែលនឹងត្រូវបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េទាំង៤២នាក់ដែលជានិស្សិតអាហារូបករណ៍KOICA និងនិស្សិតអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ 

 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យជ័យលាភីទាំងអស់ ធ្វើជាអ្នកផ្សព្វផ្សាយដើម្បីទាក់ទាញការវិនិយោគពីប្រទេសកូរ៉េ ក៏ដូចជាភ្ញៀវទេសចរណ៍មកកម្ពុជា។ 

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលរួមផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជានៅលើឆាកអន្តរជាតិគឺជាមនសិការបញ្ញវន្តដែលអាចមានឱកាសជួយប្រជាពលរដ្ឋ និងសង្គមជាតិ។  

 

ការទទួលបានអាហារូបករណ៍នៅប្រទេសកូរ៉េនេះ គឺជាឱកាសល្អមួយបន្ថែមទៀតក្នុងការកសាងសមត្ថភាព កសាងទំនាក់ទំនងជាមួយពលរដ្ឋនៃបណ្តាប្រទេសផ្សេងៗដើម្បីរឹតចំណងមិត្តភាពនិងឱកាសផ្សេងៗបន្ថែមទៀតដែលជាផ្លូវ ក្នុងការកសាងជីវិតសម្រាប់ពេលអនាគត៕

 

#MLVT #HENGSour