Print this page

ឯកឧត្តម ហេង សួរ អញ្ជើញចុះសួរសុខទុក្ខ និងហូបបាយថ្ងៃត្រង់ជាមួយបងប្អូនកម្មករនៅរោងចក្រម៉េងដា

 ពុធ, 23 សីហា 2023 21:31  |  1858 times

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហានេះ បានចុះសួរសុខទុក្ខ និងហូបអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រម៉េងដា ស្ថិតនៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ ក្នុងនោះបងប្អូនកម្មករបានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតព្រោះថាវត្តមានរបស់លោកគឺមួយថ្ងៃក្រោយការចូលកាន់តំណែងជាថ្នាក់ដឹកនាំរបស់ក្រសួង។

 

បន្ថែមពីនេះ ក្រោយការទទួលទានអាហាររួច ឯកឧត្តមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខបងប្អូនកម្មករនៅកន្លែងធ្វើការផងដែរ៕