Print this page

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Leung Chun Ying ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិ GX

 ច័ន្ទ, 19 កញ្ញា 2022 16:12  |  4223 times

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Leung Chun Ying ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិ GX និងជាអនុប្រធាននៃគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន។ 

 

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាស្វែងយល់ពីគ្នា នូវកិច្ចសហប្រតិបត្តិការដែលអាចជួយដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បន្ថែមទៅលើអ្វីដែល អង្គការមូលនិធិ GX បាននឹងកំពុងសហប្រតិបត្តិការលើវិស័យសុខាភិបាល។ 

 

ក្រោយពីការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍រួចមក ភាគីទាំងពីរនឹងបន្តពិនិត្យលើលទ្ធភាពដែលអាចជួយដល់ការបង្កើនទំនាក់ទំនងកាន់តែជិតស្និតរវាងប្រជាជនទាំងពីរ និងការផ្លាសប្តូរនូវការយល់ដឹងរវាងសិស្ស-និស្សិត នៃប្រទេសទាំងពីរ៕