Print this page

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅអគារពិព័រណ៍កោះពេជ្រ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារជាង ៣ ម៉ឺននាក់ និចំនួនជាង ៦ ម៉ឺនដងបានចូលទស្សនាតាមអនឡាញ

 ច័ន្ទ, 31 តុលា 2022 13:44  |    Written by MLVT  |  5887 times

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ជាង ៣ ម៉ឺននាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យ ស្វែងរកការងារយ៉ាងច្រើនកុះករដែលលើសពីការរំពឹងទុក។ ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.carreefair.gov.kh គឺមានចំនួនជាង ៦ ម៉ឺនដង ដែលបានចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និង សហគ្រាសទាំងនោះ។

 

NEA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍដែលបានផ្តល់ការ ឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ, ព្រមទាំង ចូលរួមតាំងបង្ហាញផ្សព្វផ្សាយ, ចែករំលែកនូវ ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការចូលរួមបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងសស្រាក់សស្រាំក្រៃលែង។

 

ទោះបីជាមហាព្រឹត្តិការណ៍ការងារនេះ ត្រូវបានបញ្ចប់ទៅ​យ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានចូលរួមក៏នៅ តែអាចទទួលបានសេការងារ​របស់ NEA បានជាធម្មតា។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram )  ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕