Print this page

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម លើកទី១២ អាណត្តិទី១

 ព្រហស្បតិ៍, 31 មីនា 2022 12:14  |  6045 times

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម លើកទី១២ អាណត្តិទី១ ដើម្បីពិភាក្សាបន្តលើរបៀបវារៈ៖

១. សេចក្តីព្រាងប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ក្នុងបេឡាជាតិសន្តិសុខសង្គម។ 

២. បញ្ហាផ្សេងៗ។ 

 

ប្រកាសនេះមានគោលបំណងកំណត់អំពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថានកម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ក្នុងបេឡាជាតិរបបសន្តិសុខសង្គមដែលសរសេរជាអក្សរកាត់ថា ប.ស.ស ដើម្បីធានាបានប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តរបបសន្តិសុខសង្គម។  

 

ក្រោយពីកិច្ចពិភាក្សា របស់សមាជិកក្រុមប្រឹក្សាភិបាល អង្គប្រជុំបានផ្តល់ជាមតិយោបល់ និងទទួលបានការបំភ្លឺ ពីអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានឯកភាពកែសម្រួលនូវខ្លឹមសារនៃប្រការមួយចំនួន បន្ទាប់មកអង្គប្រជុំបានអនុម័តលើសេចក្តីព្រាងប្រកាសនេះ៕