Print this page

កិច្ចប្រជុំប្រចាំឆ្នាំនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា

 អង្គារ, 30 ឧសភា 2023 17:24  |  2136 times

កិច្ចប្រជុំប្រចាំឆ្នាំភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ត្រូវបានរៀបចំធ្វើឡើង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង។ 

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា តំណាងអង្គការអន្តរជាតិខាងការងារ តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងក្រុមការងារសម្រាប់អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ការរៀបចំកិច្ចប្រជុំភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជាលើកដំបូងនេះ ត្រូវបានធ្វើឡើង ដើម្បីតាមដាន ត្រួតពិនិត្យវាយតម្លៃ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលពិតជាមានសារៈសំខាន់ណាស់ក្នុងការកំណត់នូវទិសដៅអាទិភាព និងសូចនាករការងារសំខាន់ៗ ដែលជាក្តីរំពឹងរបស់គ្រប់ភាគីហត្ថលេខីសម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ ក្រោយពីបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក ជាលទ្ធផលកិច្ចប្រជុំបានសម្រេចនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធការបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា៕