Print this page

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

 អាទិត្យ, 04 សីហា 2024 08:51  |    Written by MLVT  |  761 times

 

ក្នុងឱកាលដ៏មហាមង្គលាភិរម្យថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ និងជាថ្ងៃដ៏វិសេសក្រៃលែងក្នុងនក្ខត្តសម័យដ៏មហស្ចារ្យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ "ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ" ខ្ញុំបាទ ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខចម្រើន និងសមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

 

#MLVT  #HENGSour