Print this page

សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២២

 ច័ន្ទ, 07 មីនា 2022 18:25  |    Written by MLVT  |  7266 times

ទូលព្រះបង្គំជាខ្ញុំ អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២២។

នាឱកាសដ៏បវរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកមាន ទេវតារក្សាព្រះមហាស្វេតច្ឆត្រទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញានក្ខន្ធព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរសិរីសួស្ដីជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅចៅទួតរបស់ព្រះអង្គ ជ្រកកោនជារៀងដរាបតរៀងទៅ និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិ យ្យោភាពតរៀងទៅ៕