Print this page

កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាអង្កេតវគ្គបណ្តុះបណ្តាលទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពសម្រាប់និស្សិត TVET

 ពុធ, 13 កញ្ញា 2023 17:38  |  1575 times

នាព្រឹកពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ IOM រៀបចំកិច្ចប្រជុំ និងដំណើរទស្សនកិច្ចសិក្សាដើម្បីអង្កេតមើលវគ្គបណ្តុះបណ្តាលទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពសម្រាប់និស្សិត TVET ក្រោម

កម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយៈទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍមុខជំនាញ និងការលើកកម្ពស់ សេវាស្វែងរកការងារឲ្យធ្វើ នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ (PROMISE ) ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី គ្រីស្ទីន ប៉ាកូ ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំប្រទេសកម្ពុជា នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

 

កិច្ចប្រជុំ និងដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណង៖ 

១. បង្ហាញពីលទ្ធផលនៃការអនុវត្តកម្មវិធី PROMISE នៅប្រទេសកម្ពុជា

២. ចែករំលែកមេរៀន បទពិសោធន៍ ការអនុវត្តល្អ ទាក់ទងនឹងការបញ្រ្ជាបកម្មវិធីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាពនៅតាមវិទ្យាស្ថាន TVET

៣. កម្មវិធីTVET របស់វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា

-ថៃ។