Print this page

ពិធីបិទកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”

 ព្រហស្បតិ៍, 21 តុលា 2021 12:36  |  5483 times

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ថតវីដេអូថ្លែងសុន្ទរកថា ដើម្បីត្រៀមចូលរួមនៅក្នុងពិធីបិទកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ក្រោមប្រធានបទការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឌីជីថល ដែលនឹងប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦នេះ រៀបចំឡើង ក្នុងគោលបំណងចំនួន៣ រួមមាន៖

១) ចែករំលែកបទពិសោធន៍ល្អក្នុងកម្រិតថ្នាក់ជាតិ​និងតំបន់ ​ដំណោះស្រាយ​ប្រកបដោយភាព​ច្នៃប្រឌិតនិងគំនិតផ្តួចផ្តើម ក្នុងគោលបំណងធានា និងលើកកម្ពស់ការបន្តសេវា​TVET ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

 

២) ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតតំបន់រវាងក្រសួង/នាយកដ្ឋានTVET ទីភ្នាក់ងារ​អភិវឌ្ឍន៍ TVET ស្ថាប័ន-គ្រឹះស្ថាន TVET និងអ្នកពាក់ព័ន្ធ TVET ផ្សេងៗទៀតនិង

 

(៣) កំណត់ឱកាសសម្រាប់កិច្ចសហការលើសកម្មភាព TVET រួមគ្នាក្នុងការឆ្លើយតប​ទៅនឹង​ការរីករាលដាលនៃជំងឺកូវីដ ១៩៕