នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងនាយកដ្ឋានការងារកុមារ បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចការងារស្តីពី នីតិវិធីនៃការចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម ក្រោមអធិបតីភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាអនុប្រធាននៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង និងលោកអគ្គនាយករង និងមន្រ្តីជំនាញអគ្គលេខាធិការដ្ឋានគ.ជ.ព. នាយកដ្ឋានការងារកុមារ នាយកដ្ឋានចំណុះ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ទាំង២៥ សរុបចំនួន១៨០នាក់ ស្រី៤៤នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព បង្កើនកិច្ចសហការ និងជំរុញការអនុវត្តកិច្ចអន្តរាគមន៍ស្នូល តាមបណ្តារាជធានីខេត្តគោលដៅឆ្នាំ២០២២ អោយមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើង ៕