Print this page

ឯក​ឧត្តម​បណ្ឌិត អ៊ិត សំហេង អញ្ជើញចុះ​សួរ​សុខ​ទុក្ខ​ ចែកលិខិត​ឆ្លង​ដែន​ និងប័ណ្ណ​ពលករជូនបង​ប្អូន​ពលករ​នៅប្រ​ទេស​ថៃ​​​

 អង្គារ, 19 ឧសភា 2015 11:47  |    Written by MLVT  |  3431 times

នៅថ្ងៃទី​១៩ ឧសភា ឯកឧត្តម​បណ្ឌិត​ អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ឌុះបណ្ដាលវិជ្ជាជីវៈ និងជា​ប្រធាន​គណៈកម្មការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពូជា​ ដែលកំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅប្រទេស​ថៃ​ បានដឹកនាំ​ប្រតិភូ​កម្ពុជា​រូមមាន ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធាន​គណៈកម្មការ​ផ្ដល់ភាព​ស្រប​ច្បាប់ លោក​ជំទាវ អ៊ាត សោភា ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំព្រះរាជា​ណាចក្រថៃឡង់ដ៏ និងជា​សមាជិត​គណៈកម្មការ​ផ្តល់ភាព​ស្រប​ច្បាប់ដល់ពលករ​កម្ពុជា ដែលធ្វើការនៅប្រទេស​ថៃ បានអញ្ជើញចុះសួរសុខទុក្ខ​បងប្អូន​ពលករ​កម្ពុជា នៅខេត្ត បាធុមថានី ព្រះរាជាណាចក្រថៃឡង់ដ៏ និងចែកលិខិតឆ្លងដែន​​ និងប័ណ្ណពលករ​កម្ពុជា ទៅធ្វើការនៅបរទេស​ជានិម្មិតរូប​ជូនពលករកម្ពុជា ចំនួន១៨២នាក់ ដើម្បីមានសិទ្ធិស្នាក់នៅ និងធ្វើការ​ស្របច្បាប់នៅប្រទេសថៃ។

data-layout="button_count">