Print this page

សន្និសិទស្តីពី ក្របខណ្ឌគតិយុត្តិសម្រាប់ទំនាក់ទំនងឧស្សាហកម្មល្អនៅកម្ពុជា

 អង្គារ, 12 ធ្នូ 2017 09:55  |  4521 times

រាជធានីភ្នំពេញ៖ នៅសណ្ឋាគារសាន់វ៉េ ព្រឹកថ្ងៃអង្គារ ០៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ធ្នូ គ.ស.២០១៧ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងសន្និសិទស្តីពី ក្របខណ្ឌគតិយុត្តិសម្រាប់ទំនាក់ទំនងឧស្សាហកម្មល្អនៅកម្ពុជា សហការរៀបចំដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) និងសហភាពសហជីពអន្តរជាតិ(ITUC)។ 

សន្និសិទនេះរៀបចំឡើងក្នុងគោលបំណង

១) ចែករំលែកព័ត៌មានអំពីការអភិវឌ្ឍថ្មីៗ និងបញ្ហាប្រឈមទាំងឡាយពាក់ព័ន្ធនឹងក្របខណ្ឌគតិយុត្តជាតិ និងយន្តការអនុវត្តទាក់ទងនឹងការកំណត់ និងការចរចាប្រាក់ឈ្នួលអប្បបរមា ការចុះបញ្ចិការសហជីព ព្រមទាំងការចរចាអនុសញ្ញារួម និងការដោះស្រាយវិវាទ

២) ផ្តល់ឳកាសមួយឲ្យមានកិច្ចពិភាក្សា និងកិច្ចសន្ទនាដោយបើកចំហ ដើម្បីជួយកំណត់វិធានការនិងឳកាសប្រកបដោយប្រសិទ្ធភាពសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការក្នុងការរក្សាអោយបាននូវសន្តិភាពឧស្សាហកម្មស្របតាមស្តង់ដារអន្តរជាតិ។