Print this page

រដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យពីស្ថានភាពរស់នៅ និងប្រកបការងាររបស់កម្មករនិយោជិតនៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

 ព្រហស្បតិ៍, 24 សីហា 2023 21:09  |  1845 times

(ភ្នំពេញ)៖ ក្នុងថ្ងៃទី២នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត។

 

ទិដ្ឋភាពពោរពេញដោយភាពស្និទ្ធស្នាលណាស់ តាមរយៈការសំពះជម្រាបសួរ សួរសុខទុក្ខ ជជែកទល់មុខ ញញឹមសើចសប្បាយ ថតរូបស៊ែលហ្វ៉ីជាមួយគ្នា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏មិនភ្លេចសាកសួរអំពីស្ថានភាពរស់នៅតាមបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារ ក៏ដូចជាតម្រូវការផ្សេងៗរបស់កម្មករ-កម្មការិនីផងដែរ៕