Print this page

NEA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Swisscontact ក្នុងកិច្ចប្រជុំលេីកទី៣​ នៃគណ:កម្មាធិការ​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញដំណាក់កាលទី២

 សុក្រ, 28 មករា 2022 15:20  |  4424 times

(ស្ទឹងត្រែង)៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃSwisscontact ត្រូវបានរៀបចំឡើង នាថ្ងៃទី២៨ ខែមករា នេះ នៅក្នុងទឹកដីភូមិភាគឥសាននៃប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះមានរយៈពេល៣ឆ្នាំ ដោយចាប់អនុវត្តពីថ្ងៃទី២៨ មករា ឆ្នាំ២០២២ - ៣០ ខែឧសភា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ក្រោមជំនួយហិរញ្ញវត្ថុ ដោយទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC)។

ok

កិច្ច​សហប្រតិបត្តិការ​នេះផ្តោតសំខាន់លើគោលដៅធំៗពីរគឺ៖

១. ផលិត និងចងក្រងសម្ភារ/ឧបករណ៍បន្ថែមសម្រាប់ការប្រឹក្សាអាជីព ការងារ និងវិជ្ជាជីវៈ រួមមាន (GESI, Job profiles) 

២. ធានាឱ្យមានស្តង់ដារនៃធនធានសម្រាប់ការប្រឹក្សាអាជីពអាជីពការងារ និងវិជ្ជាជីវៈ និងកសាងសមត្ថភាពមន្ត្រីនៅក្នុងមជ្ឈមណ្ឌលការងាររបស់ NEA ក្នុងខេត្តគោលដៅ

សូមបញ្ជាក់ថា​ កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ត្រូវបានរៀបចំឡេីងដើម្បីត្រួតពិនិត្យ និងតាមដានលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។ ទន្ទឹម​នឹងកិច្ចប្រជុំនេះផងដែរ​គណ:កម្មាធិការ​គ្រប់គ្រង​កម្មវិធីអភិវឌ្ឍន៍ជំនាញ​បានចុះទៅទស្សនកិច្ចនៅទីតាំងមួយចំនួននៃការអនុវត្តន៍គម្រោងនេះ រួមមាន៖ សហគ្រាសដំឡើងបណ្តាញអគ្គីសនីក្នុងអគារ, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង និង មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍​ ក្នុងគោលបំណងឆ្លុះបញ្ចាំង ពីលទ្ធផលសម្រេចបាន បញ្ហាប្រឈមនៃការអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញឆ្នាំ២០២១ និងការអនុម័ត ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២២៕