Print this page

កិច្ចប្រជុំរបស់ខ្លួនជាលើកទី២របស់ គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ (TCC)

 អង្គារ, 26 តុលា 2021 10:57  |  3386 times

នាព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ (TCC) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី២ ដើម្បីចែករំលែកលទ្ធផលការងារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានTCC នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់នាំ និងមន្រ្តីពាក់ព័ន្ធនានា រួមទាំងអង្គការមួយចំនួនរួមមាន ILO, CWPD, CARE, KHANA, SIPAR,RHAC,FHI360 មានចំនួនសរុប ៣៣នាក់ (ស្រី១៥នាក់)។

កិច្ចប្រជុំផ្តើមលើការផ្សព្វផ្សាយពីគោលដៅលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ រួមទាំងវឌ្ឍនភាពមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា និងលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រចាំនព្វមាស (៩ខែ) និងទិលដៅការងារបន្ត ជាពិសេស ការជូនដំណឹងពីការរៀបចំការលើកស្នើសុំផ្តល់ប័ណ្ណសរសើរចំពោះសហគ្រាសគ្រឹះស្ថានណាដែលអនុវត្តបានល្អតាមប្រកាសលេខ០៨៦ និងប្រកាស១៩៤ ព្រមទាំងគ្រឿងញៀន សេចក្តីជូនដំណឹង ០០៨ សម្រាប់ប្រចាំឆ្នាំ២០២១។ ចំពោះលក្ខខណ្ឌលើកសរសើរ៖ 

១.មានគណៈកម្មការអេដស៍ និងគ្រឿងញៀន 

២.មានគោលនយោបាយអេដស៍ និងគ្រឿងញៀន 

៣.មានផែនការអប់រំផ្សព្វផ្សាយអេដស៍ និងគ្រឿងញៀននិងរបាយការណ៍លទ្ធផលការងារ។