Print this page

ការប្រឹក្សាយោបល់ និងការធ្វើតេស្តរកមេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ

 ពុធ, 09 មិថុនា 2021 14:15  |  6905 times

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានចូលរួមសិក្ខាសាលាលើកទី១ ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំអាស៊ានស្តីពីការប្រឹក្សាយោបល់ និងការធ្វើតេស្តរកមេរោគអេដស៍/ជំងឺអេដស៍នៅកន្លែងធ្វើការ និងសិក្ខាសាលាស្តីពីការការពារ និងការត្រួតពិនិត្យជំងឺអេដស៍នៅកន្លែងធ្វើការ ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធអនឡាញ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២១។ 

សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម:

១- បង្កើតគោលការណ៍ណែនាំអាស៊ានស្តីពីការប្រឹក្សាយោបល់ និងការធ្វើតេស្តរកមេរោគអេដស៍នៅកន្លែងធ្វើការ សម្រាប់ប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន

២- ចែករំលែកព័ត៌មានទាក់ទងនឹងការអនុវត្តល្អៗ សម្រាប់ការប្រឹក្សាយោបល់ និងការធ្វើតេស្តរកមេរោគអេដស៍នៅកន្លែងធ្វើការ និងចែករំលែកព័ត៌មានទាក់ទងនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ដល់បណ្តាប្រទេសអាស៊ាន

៣- ជំរុញបង្កើនការការពារសុខភាព និងផលិតភាពការងារនៅកន្លែងធ្វើការ និងរួមចំណែកកាត់បន្ថយអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងវ័យផលិតភាពការងារ តាមបណ្តាប្រទេសអាស៊ាន

៤- ចែករំលែកបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រងមេរោគអេដស៍/ជំងឺអេដស៍ ក្នុងអំឡុងពេលមាជំងឺរាតត្បាតកូវីដ-១៩ ដែលបានបញ្ចូលទៅក្នុងកម្មវិធីសុខភាព និងសុវត្ថិភាពការងារ៕