Print this page

ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងសហការីបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

 ច័ន្ទ, 27 មករា 2020 10:28  |  3638 times

ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ បានអនុញ្ញាតិ អោយលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងសហការីបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារក្នុងភាពជាដៃគូរជាមួយក្រសួង ក្នុងការផ្តល់នូវការយកចិត្តទុកដាក់បន្្ថែមទៀតដល់បងប្អូនកម្មករនិយោជិតក្នុងវិស័យសំណង់ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

 ក្នុងជំនួបនេះ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់នូវអនុសាសន៍ល្អៗដល់សហជីពលោក សម្រាប់យកទៅអនុវត្តការងារប្រកបដោយជោគជ័យ លោកក៏បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់ខ្លួន និងស្ថានភាពទូទៅនៃកម្មករនិយោជិតក្នុងវិស័យសំណង់ និងសកម្មភាពរបស់សហជីពដែលបានអនុវត្តកន្លងមកឆ្លើយតាមអ្វីដែលអនុសាសន៏របស់ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំអោយសហជីពដើរតួរកាន់តែសកម្មក្នុងការការពារសិទ្ធិដល់បងប្អូនកម្មករ។ 

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហជីពនេះ ដែលបានចូលរួមចំណែកជាមួយក្រសួងកន្លងមក ដោះស្រាយនូវបញ្ហានានាជូនបងប្អូនកម្មករនិយោជិត។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៏អោយសហជីពនេះបន្តខិតខំ សហការឱ្យបានកាន់តែជិតស្និត ថែមទៀតជាមួយក្រសួង ដើម្បីដោះស្រាយនូវបញ្ហាដែលនៅសេសសល់ ការបន្តពិនិត្យមើលលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ការចុះបញ្ជីបងប្អូនកម្មករនិយោជិតក្នុងបេឡាជាតិសន្តិសុខសង្គម និងការចូលរួមទប់ស្កាត់ពលកម្មកុមារ។ល។