Print this page

រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំ​ គណៈប្រតិភូចូលរួមកិច្ចប្រជុំ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន

 ច័ន្ទ, 09 កញ្ញា 2019 14:47  |  3046 times

(ភ្នំពេញ)៖ នាថ្ងៃ​ទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​បណ្ឌិត​ អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​គណៈ​វិស្វករ​កម្ពុជា​ បាន​អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ សន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (37th Conference Asean Federation of Engendering Organization) (cafeo)​ចាប់​ពី​ថ្ងៃ​ទី​១១​-១៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

ក្នុង​កិច្ច​ប្រជុំ​នោះដែរ ឯកឧត្ដម​បណ្ឌិត​ អុិត សំហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​គណៈ​វិស្វករ​កម្ពុជា​ នឹងទទួលបានគោរមងារ ជា​វិស្វករ​កិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម​​ ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលប្រគល់ជូនដោយ លោកបណ្ឌិត Ir. Heru Dewanto ប្រធានស្ថាប័នវិស្វករឥណ្ឌូនេស៊ី និងជាប្រធានអង្គការសហព័ន្ធវិស្វករអាស៊ាន។ កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​នៅក្នុងកិច្ចប្រជុំនេះ នៅ​ក្នុងឆ្នាំ​ ២០២០ ខាងមុខនេះផងដែរ។ នេះជាសកម្មភាព​ជា​ជំហាន​ថ្មី​មួយ​ទៀត​ ក្នុងការជម្រុញសមាហរណកម្ម ASEAN  លេី​វិស័យ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕