Print this page

នៅពេលព្រឹកនេះ យុវជននៅតែបន្តមកចូលរួមកាន់តែច្រើនបន្ថែមទៀត! បានទាំងការងារ បានទាំងរង្វាន់!

 អាទិត្យ, 27 តុលា 2024 11:04  |    Written by MLVT  |  520 times

យុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករនៅតែបន្តចូលរួម នាព្រឹកថ្ងៃទីពីរនៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នៅអគារពិព័រណ៍កោះពេជ្រ! យុវជន សិស្ស-និស្សិត អ្នកស្វែងរកការងារ និងសាធារណជន អាចមកចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ស្អាតៗជាច្រើនផងដែរ។

 

សម្រាប់អ្នកមិនទាន់មក សូមរួសរាន់យក CV មកដាក់ពាក្យ និងសម្ភាសភ្លាមៗចាប់ពីពេលនេះដល់ម៉ោង ៨ យប់។ ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង កំពុងរង់ចាំយុវជន! ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕

 

#MLVT #HENGSour #NEA