Print this page

រាជរដ្ឋាភិបាល បានពន្លឿនបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ(ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO.,LTD. រៀបចំឡើងនាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល

 សុក្រ, 29 មីនា 2024 11:06  |    Written by MLVT  |  852 times

បងប្អូនកម្មករនិយោជិតដែលបានមកបើកមានទឹកមុខសប្បាយរីករាយមកទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដែលរៀបចំ និងសម្របសម្រួលជូនដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្រសួងក៏មានផ្ដល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ជូនបងប្អូនផងដែរ ព្រមទាំងណែនាំពីឱកាសការងារថ្មី សម្រាប់បងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារ តាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលនៅប្រចាំការនៅខាងមុខសាលាស្រុកអង្គស្នួលស្រាប់។

 

បងប្អូនកម្មករនិយោជិតសូមថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានសម្របសម្រួលពន្លឿននីតិវិធីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ រួមទាំង ឱកាសការងារថ្មី៕

 

#MLVT #HENGSour