Print this page

NEA និង RUPP នឹងសហការគ្នារៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ២ ០៧២ កន្លែងសម្រាប់យុវជន សិស្ស/និស្សិត

 អង្គារ, 12 មីនា 2024 12:56  |    Written by MLVT  |  932 times

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំវេទិកាការងារ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារស្ទេម បន្ទប់លេខ ៧០៤ ជាន់ទី៧ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។

 

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើនដោយផ្ទាល់តែម្តង។ ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ។

 

#MLVT #NEA