Print this page

ពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី និងអ្នកបើកបរនៅរោងចក្រ ឌីខេ អ៊ិន

 សុក្រ, 15 កក្កដា 2016 16:21  |  7626 times

ខេត្តស្វាយរៀង៖ ថ្ងៃសុក្រ ទី១៥ កក្កដា ២០១៦ ឯ.ឧ សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នបសស នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញចូលរួមពិធីសំណេះសំណាល កម្មករ កម្មការិនី និងអ្នកបើកបរនៅរោងចក្រ ឌីខេ អ៉ិន DK INC ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ផ្នែកបេឡាជាតិរបបសន្តិសុខសង្គម(ប ស ស) សុវត្ថិភាពចរាចរណ៍ និងជាមួយជងរងគ្រោះដែលជាសមាជិករបស់ ប ស ស។ នៅក្នុងពិធីនោះ ក៍មានការជូនប័ណ្ណថ្លែងអំណរគុណដល់រោងចក្រ ជូនមួកសុវត្ថិភាព និងជូនថវិការ ១ នាក់ ១ មុុឺនរៀលដល់កម្មករ កម្មការិនីនិងអ្នកបើកបរចំនួន ១៣៧នាក់។