Print this page

នៅពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ តើ ថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ គួរធ្វើបែបណា?

 សុក្រ, 06 ធ្នូ 2024 13:44  |  466 times

ប្រាកដណាស់! ដើម្បីចៀសវាងការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ នៅពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ ថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដូចខាងក្រោម‼️

  ជូនដំណឹងមក ប.ស.ស. តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ដើម្បីជួយសម្របសម្រួលជនរងគ្រោះទៅកាន់មន្ទីរពេទ្យ

  ត្រូវបញ្ជូនរបាយការណ៍ហានិភ័យការងារ និងឯកសារពាក់ព័ន្ធមក ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៤៨ម៉ោងនៃថ្ងៃធ្វើការ បន្ទាប់ពីកម្មករនិយោជិតទទួលរងហានិភ័យការងារ តាមរយៈ ៖

  អ៊ីមែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

  យកមកដាក់ផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតបំផុត

 

  សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

 

  លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!

 

#MLVT #HENGSour #បសស #NssfCambodia