Print this page

សន្និសីទថ្នាក់ជាតិ ស្ដីពី សេដ្ឋកិច្ចការងារឆ្នាំ ២០២៤ ក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»

 ពុធ, 06 វិច្ឆិកា 2024 14:11  |    Written by MLVT  |  584 times

ទាញយកឯកសារ និងរូបភាព

 

 - សៀវភៅកម្មវិធីសន្និសីទ

 - ឯកសារ និងរូបភាពសកម្មភាពក្នុងសន្និសីទ

 - គោលនយោបាយសង្ខេប

 

 

សន្និសីទថ្នាក់ជាតិ ស្ដីពី សេដ្ឋកិច្ចការងារឆ្នាំ ២០២៤ ក្រោមប្រធានបទ

«ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»

ទីតាំង៖ សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា

កាលបរិច្ឆេទ៖ ១១ - ១២ ធ្នូ ២០២៤

១. សាវតារ

ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសន្និសីទសេដ្ឋកិច្ចការងារប្រចាំឆ្នាំ ដែលសន្និសីទនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជជែក ពិភាក្សាអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីធ្វើឱ្យទីផ្សារការងារកម្ពុជា កាន់តែមានភាពប្រសើរឡើង ស្របតាមបរិបទនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។ សម្រាប់ ឆ្នាំ២០២៤នេះសន្និសីទសេដ្ឋកិច្ចការងារ​នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» ដែលនឹង​មានការចូលរួមពីអ្នកជំនាញ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជនសហជីព និងអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់ ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងតំបន់ ក៏ដូចជាកម្ពុជា ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗ ដើម្បីអាចដាក់ចេញនូវជម្រើសគោលនយោបាយសម្រាប់ដោះស្រាយ និងបង្ហាញពីឱកាសដែលកំពុងកើតមាននៅក្នុងទីផ្សារការងារ ខណៈពេលដែលកម្ពុជាត្រៀមខ្លួនក្នុងការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC)។ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងជួបប្រទះទាំងបញ្ហាប្រឈម និងឱកាសដែលចាំបាច់តម្រូវឱ្យមានការប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ការពង្រឹងគោលនយោបាយមុខរបរ ឱ្យស្របគ្នាទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃសេដ្ឋកិច្ច ជាការចាំបាច់សម្រាប់ការបង្កើត និងបង្កើនឱកាសការងារ ដែលមានគុណភាព ដើម្បីជួយគាំទ្រទាំងកម្មករនិយោជិត ក៏ដូចជាអាជីវកម្មរបស់និយោជក។ ដូចគ្នានេះដែរ ការវិនិយោគបន្ថែមលើការអភិវឌ្ឍជំនាញ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងកម្លាំងពលកម្ម ដែលអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃតម្រូវការឧស្សាហកម្ម ក៏ដូចជាភាពធន់នៃសេដ្ឋកិច្ច។ ជាពិសេស ការពង្រីកកម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់យុវជន ស្រ្តី និងក្រុមជនងាយរងគ្រោះ នឹងជួយធានាថា កម្លាំងពលកម្មកម្ពុជា មានជំនាញ សមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់បម្រើការងារក្នុងសកម្មភាពសេដ្ឋកិច្ចដែលមានស្រាប់ និងសកម្មភាពសេដ្ឋកិច្ចថ្មីៗមួយចំនួនទៀត ដែលបាននិងកំពុងលេចឡើង។ បន្ថែមលើនេះ ប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ និងការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដើរតួនាទីសំខាន់ក្នុងការផ្តល់ជូនកម្មករនិយោជិត និងគ្រួសារនូវសំណាញ់សុវត្ថិភាព ធានាស្ថិរភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ។ ប្រព័ន្ធគាំពារសង្គម ដែលគ្រប់ជ្រុងជ្រោយ ទាំងផ្នែកគ្រោះថ្នាក់ការងារ ថែទាំសុខភាព និកម្មភាព និងប្រាក់សោធន ពិតជាមានសារសំខាន់ក្នុងការកាត់បន្ថយបញ្ហាប្រឈមនានា ដែលកម្មករនិយោជិតជួបប្រទះ ស្របពេលនៃការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធផ្នែកសេដ្ឋកិច្ច ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ បន្ថែមលើនេះ របបសន្តិសុខសង្គម គឺជាធាតុសំខាន់មួយ នៃស្ថាប័នទីផ្សារការងារ ដែលរួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សន្តិសុខប្រាក់ចំណូល បង្កើនភាពធន់ និងលើកកម្ពស់ភាពបទបែនក្នុងទីផ្សារការងារ។ ​

២. គោលបំណង

សន្និសីទនេះមានគោលបំណងក្នុងការជម្រុញកិច្ចសហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍ការស្វែងយល់ពីបញ្ហាប្រឈម និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនៃទីផ្សារការងារ តាមរយៈកិច្ចពិភាក្សា និងការចែករំលែកចំណេះដឹង។ ក្នុងសន្និសីទនេះអ្នកចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មីៗ ក៏ដូចជាផ្តល់ធាតុចូលបន្ថែមដល់អ្នកតាក់តែងគោលនយោបាយ ដើម្បីដាក់ចេញនូវអន្តរាគមន៍នានាសម្រាប់ទីផ្សារការងារនៅកម្ពុជា ពង្រឹងគោលនយោបាយមុខរបរ ដែលគិតគូរបន្ថែមលើការអភិវឌ្ឍជំនាញ និងប្រព័ន្ធគាំពារសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់ការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នាពេលដ៏ខ្លីខាងមុខ​។ គោលបំណងសំខាន់ៗទាំងនោះ ដូចខាងក្រោម៖

១.  ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័នផ្សេងគ្នា ដើម្បីចែករំលែកនូវនិន្នាការថ្មីៗ ​ផ្តល់មតិយោបល់ ដើម្បីធ្វើឱ្យទីផ្សារការងារនៅកម្ពុជាកាន់តែប្រសើរឡើង ព្រមទាំងបង្ហាញពីផលជះពីការចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួចរបស់កម្ពុជា។

២.  ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីតំណាងវិស័យឯកជន អ្នកតាក់តែងគោលនយោបាយ បញ្ញវន្ត និងអ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។

៣.  ជំរុញការពិភាក្សា និងផ្តល់ធាតុចូលជាយុទ្ធសាស្រ្ត ដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងសង្គម។

៤.  ជំរុញភាពជាដៃគូ និងនវានុវត្តន៍ ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។

 ៣. របៀបវារៈ

សន្និសីទ​នេះនឹងប្រព្រឹត្តទៅមួយថ្ងៃ កន្លះ ដែលមានកម្មវិធីដូចជា សុន្ទរកថាបើកកម្មវិធី កិច្ចពិភាក្សា ក៏ដូចជាបទបង្ហាញរបាយការណ៍ស្រាវជ្រាវនានា។ គ្រប់វគ្គនីមួយៗ នឹងមានការចូលរួមយ៉ាងសកម្មពីអង្គសន្និសីទទាំងមូល។

ពេលវេលា

ការពិពណ៌នា

 

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤

៨:០០ – ៨:៣០

ការចុះឈ្មោះអ្នកចូលរួម

 ៨:៣០ – ១០:០០
  • ចំណាប់អារម្មណ៍ដោយ លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា (១៥នាទី)
  • ចំណាប់អារម្មណ៍ដោយ លោក Oktavianto Pasaribu នាយករង នៃក្រុមគាំទ្របច្ចេកទេសសម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ (ILO) (១៥នាទី)
  • សុន្ទរកថាបើកដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (៦០នាទី)
១០:០០ – ១០: ៣០ សម្រាកទទួលទានអាហារសម្រន់
 ១០:៣០ – ១២:០០

វគ្គទី១៖ បម្រែបម្រួលនៃទីផ្សារការងារ និងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់កំណើនការងារប្រកបដោយបរិយាបន្ន

 

បទបង្ហាញ (៣០នាទី)៖

  • ស្តីពី «បម្រែបម្រួលកម្លាំងពលកម្ម និងបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន» ដោយ លោកបណ្ឌិត Rashesh Shrestha សេដ្ឋវិទូការងារ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) (១៥នាទី)
  • ស្តីពី«គោលនយោបាយសេដ្ឋកិច្ចសម្រាប់កំណើនការងារប្រកបដោយបរិយាបន្ន នៅក្នុងតំបន់អាស៊ាន» ដោយ លោកបណ្ឌិត Shandre Mugan Thangavelu, ប្រធានវិទ្យាស្ថាន Jeffrey Cheah អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Sunway (១៥នាទី)

 

កិច្ចពិភាក្សា (៦០នាទី)៖

  • ឯកឧត្តម គួច សុមាន​ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • លោកបណ្ឌិត Shandre Mugan Thangavelu, ប្រធានវិទ្យាស្ថាន Jeffrey Cheah អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Sunway
  • លោកបណ្ឌិត Rashesh Shrestha សេដ្ឋវិទូការងារ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា

 

អ្នកសម្របសម្រួល៖ ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១២:០០ – ១៣:០០

សម្រាកទទួលទានអាហារថ្ងៃត្រង់

១៣:០០ – ១៤: ៣០

វគ្គទី២៖ ផែនទីបង្ហាញផ្លូវស្តីពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ការត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

 

បទបង្ហាញ (៣០នាទី)៖

  • ស្តីពី «ផលជះនៃការចាកចេញរបស់កម្ពុជាពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច លើជំនាញ និងផលិតភាព» ដោយ ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • ស្តីពី «ផលប៉ះពាល់ នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច លើសង្គម សេដ្ឋកិច្ច៖ មាគ៌ាសម្រាប់ការអភិវឌ្ឍមូលធនមនុស្ស» ដោយ លោកបណ្ឌិត Iván González de Alba សេដ្ឋវិទូ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា (១៥នាទី)

 

កិច្ចពិភាក្សា (៦០នាទី)៖

  • ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
  • ឯកឧត្តម សុខន តារាពី នាយករងប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
  • លោកបណ្ឌិត អ៊ុំ សុធា​ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)
  • លោកបណ្ឌិត Iván González de Alba សេដ្ឋវិទូ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា

 

អ្នកសម្របសម្រួល៖ ឯកឧត្តមបណ្ឌិត ទ្រី សុផល ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១៤:៣០ – ១៥:០០

សម្រាកទទួលទានអាហារសម្រន់

១៥:០០ – ១៦:៣០

វគ្គទី៣៖ តួនាទីនៃគោលនយោបាយទីផ្សារការងារសកម្មក្នុងការលើកកម្ពស់សមិទ្ធផលទីផ្សារការងារ

 

បទបង្ហាញ (៣០នាទី)៖

  • ស្តីពី «គោលនយោបាយទីផ្សារការងារសកម្ម ក្នុងការជួយគាំទ្រការបង្កើតការងារ និងភាពមានការងារធ្វើ» ដោយ លោកស្រី Matsumoto Makiko, អ្នកជំនាញការផ្នែកមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (១៥ នាទី)
  • ស្តីពី «ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា»​ ដោយ លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (១៥ នាទី)

 

កិច្ចពិភាក្សា (៦០នាទី)

  • លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • លោកស្រី Matsumoto Makiko, អ្នកជំនាញការផ្នែកមុខរបរ និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO)
  • លោក សុខ ឡោ អនុប្រធាន សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)
  • លោកស្រីបណ្ឌិត Abla Safir​ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគាពិភពលោក

 

អ្នកសម្របសម្រួល៖ លោក Shakeel Ahmad អ្នកតំណាងរងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា

 

ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤

៨:០០ – ៨:៣០

ការចុះឈ្មោះអ្នកចូលរួម

៨:៣០ – ១០:០០

វគ្គទី៤៖ ការអភិវឌ្ឍជំនាញសម្រាប់កសាងកម្លាំងពលកម្មប្រកបដោយភាពប្រកួតប្រជែងនៅកម្ពុជា

 

បទបង្ហាញ (៣០នាទី)៖

  • ស្តីពី «បម្រែបម្រួលទីផ្សារការងារនៅកម្ពុជា៖ តម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម» ដោយ ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (១៥នាទី)
  • ស្តីពី «ការបន្ស៊ីប្រព័ន្ធជំនាញ សម្រាប់អន្តរកាលប្រកបដោយបរិយាបន្ន និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច» ដោយលោកស្រី Mary Kent, អ្នកជំនាញការផ្នែកភាពមានការងារធ្វើនៃអង្គការ
    អន្តរជាតិខាងការងារ (ILO)

 

កិច្ចពិភាក្សា (៦០នាទី)៖

  • ឯកឧត្តមបណ្ឌិត អ៊ុំ ច័ន្ទមនោ ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • លោកស្រី Mary Kent, អ្នកជំនាញការផ្នែកភាពមានការងារធ្វើនៃអង្គការអន្តរជាតិខាងការងារ (ILO)
  • លោកបណ្ឌិត ឆន ឌីណា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃ CDRI
  • លោក ម៉ា សុភា មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម នៃធនាគារអភិវឌ្ឍន៍អាស៊ី

 

អ្នកសម្របសម្រួល៖ ឯកឧត្តម ប៊ុន បូពិត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១០:០០ – ១០:១៥  សម្រាកទទួលទានអាហារសម្រន់
១០:១៥ – ១១:៤៥

វគ្គទី៥៖ ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីលើកកម្ពស់ភាពធន់ នៃទីផ្សារការងារ និងជំរុញការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ

 

បទបង្ហាញ (៣០នាទី) 

  • ស្តីពី «ការអភិវឌ្ឍថ្មីៗ និងយុទ្ធសាស្ត្រក្នុងការពង្រីករបបសន្តិសុខសង្គមឆ្ពោះទៅការដាក់ឱ្យអនុវត្តរបបនិកម្មភាព» ដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (១៥នាទី)
  • ស្តីពី «ការជំរុញការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ដើម្បីឈានទៅសម្រេចបានការងារសមរម្យនៅកម្ពុជា» ដោយ លោក Jie Yu Koh អ្នកគ្រប់គ្រងកម្មវិធីគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO) (១៥នាទី)

 

កិច្ចពិភាក្សា (៦០នាទី)

  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • លោក Jie Yu Koh អ្នកគ្រប់គ្រងកម្មវិធីគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ (ILO)
  • លោក ចឿង ធានី ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច
  • លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា (TBC)

 

អ្នកសម្របសម្រួល៖ ឯកឧត្តមបណ្ឌិត ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 ១១:៤៥ – ១២:០០ បូកសរុបលទ្ធផលសន្និសីទ និងសុន្ទរកថាបិទ ដោយ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
១២:០០ ទទួលទានអាហារថ្ងៃត្រង់