Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវ រួមនិងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឳវាទក្រសួង រួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីមួយដង្ហែរទវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា

 សុក្រ, 20 តុលា 2017 11:43  |    Written by MLVT  |  3086 times

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងលោកជំទាវ ញ៉ែប រ៉ានី អ៊ិត សំហេង រួមនិងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឳវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្ត មហាមន្ត្រី ក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យ និងទេយ្យវត្ថុ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងឧបត្ថម្ភដល់ការសិក្សារបស់សមណសិស្សក្នុងទីអារាមដែលកំពុងមានការខ្វះខាត ព្រមទាំងរំលែកថវិកាមួយចំនួនយកទៅវេរប្រគេនព្រះសង្ឃ នៅវត្តសារាវន្តតេជោ និងវត្តទួលទំពួង ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការដែលឯកឧត្តម  រួមជាមួយប្រជាពុទ្ធបរិស័ទ្ធរៀបចំបុណ្យកឋិនទាននេះឡើង ព្រោះក្រៅពីចង់ថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់តាមបែបព្រះពុទ្ធសាសនាអោយគង់វង្ស ក៏ធ្វើឡើងដើម្បីប្រមូលថវិកាជួយកសាងសមិទ្ធិផលនានាក្នុងទីអារាមអោយកាន់តែរីកលូតលាស់ និងបានរួមចំណែកជួយទ្រទ្រង់ការសិក្សារបស់សាមណសិស្សផងដែរ។

ចំពោះថវិកាដែលប្រមូលបានពីអង្គកឋិនទាននេះមានចំនួន ជាង ២០៤លានរៀល ត្រូវបានចែករំលែកទៅវត្ត ៣គឺ វត្តសារាវន្តតេជោ ២០លានរៀល វត្តទួលទំពួង ២០លានរៀល និងវត្តមហាមន្ត្រី ១៦៤លានរៀល៕