Print this page

បុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងពុទ្ធសីមា

 ព្រហស្បតិ៍, 19 តុលា 2017 16:41  |    Written by MLVT  |  4187 times

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងបុត្រ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឳវាទក្រសួង បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងវត្តទួលទំពូង ស្ថិតនៅសង្កាត់ទួលទំពួង ខណ្ឌចំការមន។