Print this page

ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ទទួលគណៈប្រតិភូប្រទេសស៊ុយអែតដឹកនាំដោយលោកជំទាវឯកអគ្គរាជទូត Annika Ben David នៃក្រសួងការបរទេសស៊ុតអែត

 អង្គារ, 17 តុលា 2017 12:15  |    Written by MLVT  |  3715 times

ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលគណៈប្រតិភូប្រទេសស៊ុយអែតដឹកនាំដោយលោកជំទាវឯកអគ្គរាជទូត Annika Ben David នៃក្រសួងការបរទេសស៊ុតអែត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ភាគីស៊ុយអែតចង់ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ពីការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ព្រមទាំងពង្រឹកនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការសម្រេចបាននូវគោលដៅរួមក្នុងការធានាបាននូវសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជារួមគ្នាអនុវត្តឱ្យកាន់តែទទួលបានជោគជ័យថែមទៀតនូវគំនិតផ្តួចផ្តើមជាសកល (Global Deal Initiative) ដែលបង្កើតឡើងដោយនាយករដ្ឋមន្រ្តីស៊ុយអែត ហើយប្រទេសកម្ពុជាជាប្រទេសទី១ បានផ្តល់ការគាំទ្រទៅលើកិច្ចព្រមព្រៀងជាសកលនេះ។ ភាគីទាំងពីបានសំដែងនូវមោទនភាពដែលបាននឹងកំពុងសហការល្អជាមួយគ្នា ហើយបានសន្យានឹងបន្តនូវការធ្វើការកាន់តែជិតស្និតថែមទៀត ជាពិសេសស៊ុយអែត និងបន្តគាំទ្រគម្រោងយន្តការសំវាទសង្គមត្រីភាគីនៅតំរិតរោងចក្រសហគ្រាស និងកំរិតជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិជាមួយគណៈកម្មការអន្តរក្រសួងដើម្បីបន្តអនុវត្តនូវ គំនិតផ្តួចផ្តើមជាសកល (Global Deal Initiative)។