×

ការ​ព្រមាន

JUser: :_load៖ ពុំ​អាច​ផ្ទុក​អ្នកប្រើប្រាស់​ដែល​មាន​ល.ស៖ 525

Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងគណៈប្រតិភូ អញ្ជើញទទួលទានអាហារការងារជាមួយលោក Fumi Aki Ono ប្រធានក្រុមហ៊ុន NMS ទីក្រុងតូក្យូ ប្រទេសជប៉ុន

 អង្គារ, 11 កក្កដា 2017 08:49  |    Written by  |  2921 times

នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញទទួលទានអាហារការងារជាមួយលោក Fumi Aki Ono ប្រធានក្រុមហ៊ុន NMS ទីក្រុងតូក្យូ ប្រទេសជប៉ុន។ នាឱកាសនេះ លោកប្រធានក៏បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសជួបពិភាក្សាការងារពេលអាហារពេលល្ងាចជាមួយលោក ដែលជាកិត្តិយសសម្រាប់លោក និងក្រុមហ៊ុនលោក។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងបានគាំទ្រចំពោះកិច្ចសហការល្អរវាងដៃគូទាំងឡាយរបស់ក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុនលោកនឹងទទួលយកកម្មសិក្សាការីខ្មែរ មកធ្វើការនៅជប៉ុនឱ្យបានកាន់តែច្រើន និងសូមទៅវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងជូនពរឱ្យក្រុមហ៊ុនមានជោគជ័យ។