Print this page

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ ការងារសមរម្យសម្រាប់កម្មករនិយោជិត នៅក្នុងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ក្រោមគម្រោងការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ

 ពុធ, 14 មិថុនា 2017 11:07  |    Written by MLVT  |  3238 times

នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ ការងារសមរម្យសម្រាប់កម្មករនិយោជិត នៅក្នុងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ក្រោមគម្រោងការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ រៀបចំដោយនាយកដ្ឋានពេទ្យការងារ សហការជាមួយអង្គការអន្តរជាតិខាងការងារ (lLO) ដោយមានការចូលរួមពី តំណាងក្រសួងទេសចរណ៏ បេឡាជាតិរបបសន្តិសុខសង្គម នាយកដ្ឋានពេទ្យការងារ និយោជក សហជីព ម្ចាស់ភោជនីយដ្ឋាន និងអង្គការអន្តរជាតិខាងការងារ(ILO) កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីផែនការសកម្មភាពសម្រាប់អនុវត្តរយៈពេល ៦ខែ ចុងក្រោយក្នុងឆ្នាំ២០១៧ ក្នុងការលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតដែលបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត និងជម្រុញឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ១៩៤ ស្តីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ផ្នែកសេវាកម្សាន្ត ដែលបានកំណត់។