Print this page

ជំនួបសំដែងការគួរសម ជាមួយឯកឧត្តម Dato’ Sri Richard Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី

 ព្រហស្បតិ៍, 11 ឧសភា 2017 13:22  |    Written by MLVT  |  3626 times

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ភូកេត្រា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំដែងការគួរសម ជាមួយឯកឧត្តម Dato’ Sri Richard Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរស្ដីពីការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មុនពេលឈានទៅដល់កិច្ចប្រជុំទ្វេរភាគីរវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរនាពេលបន្ទាប់។