Print this page

កិច្ចប្រជុំត្រីភាគី​ រដ្ឋាភិបាល​ សហជីព​ និងភាគីនិយោជក​

 ច័ន្ទ, 28 វិច្ឆិកា 2016 11:20  |    Written by MLVT  |  8235 times

នៅថ្ងៃទី២៨ វិច្ឆិកា ២០១៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានរៀបចំកិច្ចប្រជុំត្រីភាគី ដែលមានការចូលរួមពីតំណាងភាគីរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ក្នុងគោលបំណងទទួលនូវរាល់មតិយោបល់ជាមូលដ្ឋានគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ដើម្បីជាធាតុចូលបន្ថែមសម្រាប់តាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ។