Print this page

សិក្ខាសាលាតម្រង់ទិសស្ដីពី “គម្រោង អភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ”

 អង្គារ, 22 វិច្ឆិកា 2016 14:47  |    Written by MLVT  |  4895 times

សៀមរាប៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិស “គម្រោង អភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ” ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។