Print this page

ពិធីប្រគល់សញ្ញាបត្រ ជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតបច្ចេកវិទ្យា ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៤

 ច័ន្ទ, 07 វិច្ឆិកា 2016 14:19  |    Written by MLVT  |  3561 times

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើរបាយការណ៍ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតបច្ចេកវិទ្យា ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ គរុនិស្សិតបច្ចេកទេសកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៣.៨២៩ នាក់ (នារី ៤៣៣ នាក់) នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាបច្ចេកទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសញ្ញាបត្រនាពេលនេះ។ សូមបញ្ជាក់ថា បច្ចប្បន្នវិស័យនេះមានគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ១០៦គ្រឹះស្ថាន ទូទាំងប្រទេស ក្នុងនោះគ្រឹះស្ថាន សាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ៣៩ ដែលក្នុង១ឆ្នាំ បានផ្តល់ការបណ្តុះបណ្តាលសិស្ស និស្សិតទាំងវគ្គខ្លី មធ្យម និងវែងបានចំនួនសរុបប្រមាណជា ៨០.០០០ នាក់។ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស គឺជាគ្រឹះស្ថានជាតិដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា ក្នុងចំណោមគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈនានា ហើយក៍ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង ១២ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001-2008 ផងដែរ។