Print this page

កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្តិទី៨ លើកទី១៤ សម្រាប់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៧

 ព្រហស្បតិ៍, 29 កញ្ញា 2016 15:21  |    Written by MLVT  |  2757 times

ទីស្ដីការក្រសួង៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ អញ្ជើញជាអធិបតីក្នុងប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្តិទី៨ លើកទី១៤ ដែលជាកិច្ចប្រជុំសម្រេចជា ចុងក្រោយសម្រាប់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៧ ។ សូមបញ្ជាក់ថាមុននឹងឈានមកដល់ការសម្រេចជាចុងក្រោយសម្រាប់ការកំណត់នូវប្រាក់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៧នេះ ក្រុមការងារបច្ចេកទេសត្រីភាគីដែលមានតំណាងភាគីកម្មករនិយោជិតចំនួន១៦រូប តំណាងនិយោជកចំនួន ១៦រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៦រូប បានប្រជុំពិភាក្សាឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ អស់រយៈពេល ៦ថ្ងៃ ស្មើនឹង ៩លើករួចមកហើយ ៕