Print this page

ពិធីសំណសំណាល ផ្ដល់អនុសាសន៍ណែនាំ និងផ្ដល់ថវិកាឧបត្ថម្ភគាំទ្រចំពោះប្រតិភូយុវជនកម្ពុជា ដែលត្រូវចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៣ ឆ្នាំ២០១៦

 ព្រហស្បតិ៍, 15 កញ្ញា 2016 09:33  |    Written by MLVT  |  2842 times

ទីស្តីការក្រសួង៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញជួបសំណេះសំណាល ផ្តល់អនុសាសន៍ណែនាំ និងផ្តល់ថវិកាឧបត្ថម្ភគាំទ្រចំពោះប្រតិភូយុវជនកម្ពុជាចំនួន៣១នាក់ ដែលត្រូវចាកចេញដំណេីរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាសុីអាគ្នេយ៍ និងជប៉ុនលេីកទី៤៣ សម្រាប់ឆ្នាំ២០១៦។ គិតមកដល់ឆ្នាំ២០១៦នេះ មានប្រតិភូយុវជនកម្ពុជាសរុបចំនួន ៥១៣នាក់ហេីយ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ គោលបំណងសំខាន់ៗរបស់កម្មវិធីនេះគឺ ៖

១. រឹតចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជនអាស៊ាន

២. ពង្រីកចំណេះដឹង និងទស្សនវិស័យអន្តរជាតិរបស់យុវជន ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ៣.បណ្តុះស្មារតីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសក្តានុពលនៃភាពជាអ្នកដឹកនាំរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម ៕